កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បានផ្តួចផ្តើមឧបត្ថម្ភថវិកាដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ និងឆ្អេីរ៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ។
ខណៈរដូវនេះជារដូវរំហេីយ រដូវត្រីចុះ ដែលប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ក្នុងឆ្នាំនេះមានការកើនឡើង និងស្របពេលរដូវប្រមូលផលត្រីក៏បានចូលមកដល់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម បានផ្តួចផ្តើមឧបត្ថម្ភថវិកាដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ សម្រាប់ផ្គត់ផ្គង់គ្រួសារក្នុងសហគមន៍ និងឆ្អេីរ៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ។
ការផ្ដួចផ្ដើមនេះដែរ អ្នកភូមិនៅតំបន់នេះ ត្រូវបានអភិបាលខេត្តចងក្រងបង្កេីតជាសហគមន៍ត្រីឆ្អេីរ ដោយបានដាក់ឈ្មោះថា «សហគមន៍ត្រីឆ្អេីរកោះថ្មី»ដោយឃេីញពីសក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គសំបូរត្រី និងអ្នកភូមិមានសាមគ្គីភាពគ្នាល្អ ប្រកបដោយសុភមង្គល។ សហគមន៍អ្នកភូមិកោះថ្មី ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង ចំពោះគំនិតផ្ដួចផ្ដើមរបស់អភិបាលខេត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាបងៗវីរកងទ័ពដ៏អង់អាចក្លាហាន៕