681 ezgif.com resize
Swift cc time

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសដាក់ចេញ«ផែនការទ្រង់ទ្រាយធំ»កម្ទេចចោល ONLINE SCAMS

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១២ មករានេះ បានប្រកាសដាក់ចេញនូវវិធានការអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំ បន្តចេញប្រតិបត្តិការកម្ទេចចោល ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងដែនភូមិសាស្ត្ររបស់ខ្លួន និងដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ។ការប្រកាសដាក់ចេញនូវផែនការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសំខាន់មួយរវាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយកងកម្លាំងសមត្ថកិច្ចជំនាញ និង អាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤។

ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីពាក់ព័ន្ធត្រូវតែកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និង នៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការសង្ស័យទាំងតូច និងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើសិនរកឃើញថាមានជាប់ពាក់ព័ន្ធ ONLINE SCAMS។

បើតាមលោក ឃួង ស្រេង បានចាត់ទុក ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរដោយបានជោគជ័យក្នុងការចុះបង្ក្រាបជាបន្តបន្ទាប់ទាំង ONLINE SCAMS និង ការចាប់ជំរិតជាដើម។

តែយ៉ាងណា លោកអភិបាលរូបនេះ បន្តជំរុញបន្ថែមទៀតដោយអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំមួយ ជាមូយនិងការកំណត់ទីតាំងច្បាស់លាស់ ពីមួយខណ្ឌទៅមួយខណ្ឌ ពិសេសនៅតំបន់ដែលមានអ្នករស់នៅច្រើនហើយមានការសង្ស័យ៕


Khcct banner

អត្ថបទទាក់ទង