681 ezgif.com resize
Swift cc time

អាម៉េរិកជំរុញឱ្យពលរដ្ឋនៅ«វេណេស៊ុយអេឡា»ចាកចេញជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសវេណេស៊ុយអេឡាជាបន្ទាន់ ក្រោយពីមានរបាយការណ៍ថា កងជីវពលប្រដាប់អាវុធប៉ារ៉ាកំពុងព្យាយាមតាមដានពលរដ្ឋអាម៉េរិក និងដាក់គោលដៅលើប្រជាជនអាម៉េរិកដែលកំពុងតែរស់នៅ និងមានវត្តមានក្នុងប្រទេសវេណេស៊ុយអេឡា។ ក្រសួងការបរទេសអាម៉េរិកបានជូនដំណឹងទៅកាន់ពលរដ្ឋខ្លួនកាលពីចុងសប្តាហ៍មុនថាពេលនេះកងប្រដាប់អាវុធនៃកងជីវពលគាំទ្ររបបលោកម៉ាឌូរ៉ូ ដែលត្រូវបានគេស្គាល់ឈ្មោះថា colectivos (គឺជាក្រុមយោធាប៉ារ៉ាប្រដាប់អាវុធឆ្វេងនិយមវេណេស៊ុយអេឡា) កំពុងតែបង្កើតរបាំងផ្លូវ និងស្វែងរកពលរដ្ឋអាម៉េរិកដែលកំពុងបន្តនៅក្នុងប្រទេសវេណេស៊ុយអេឡា។

បើតាមក្រសួងការបរទេសអាម៉េរិក ពលរដ្ឋអាម៉េរិកនៅវេណេស៊ុយអេឡាត្រូវតែប្រុងប្រយ័ត្ន ជាពិសេសនៅពេលធ្វើដំណើរតាមផ្លូវគោក ហើយប្រសិនបើគ្មានអ្វីចាំបាញ់អ្នកទាំងអស់គ្នាគួរតែចាកចេញពីប្រទេសវេណេស៊ុយអេឡានជាបន្ទាន់។

ឆ្លើយតបទៅនឹងការជូនដំណឹងសន្តិសុខ ក្រសួងការបរទេសវេណេស៊ុយអេឡាបានច្រានចោលការអំពាវនាវរបស់អាម៉េរិក និងបានអះអាងថាពេលនេះប្រទេសវេណេស៊ុយអេឡាស្ថិតក្នុងភាពស្ងប់ស្ងាត់ សន្តិភាព និងស្ថិរភាពទាំងស្រុង ទីប្រជុំជនដែលមានប្រជាជនរស់នៅទាំងអស់ ផ្លូវថ្នល់ ចំណុចត្រួតពិនិត្យ និងឧបករណ៍សន្តិសុខកំពុងដំណើរការធម្មតា ហើយអាវុធទាំងអស់របស់សាធារណរដ្ឋស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបូលីវ៉ារៀ ដែលជាអ្នកធានាតែមួយគត់នៃភាពផ្តាច់មុខស្របច្បាប់នៃកម្លាំង និងភាពស្ងប់ស្ងាត់របស់ប្រជាជនវេណេស៊ុយអេឡា៕

Khcct banner

អត្ថបទទាក់ទង