681 ezgif.com resize
Swift cc time

សិល្បៈខ្មែរអមតៈ ផ្តល់«មូលនិធិចល័ត»ចំនួន២កន្លែង ដល់សិល្បករធ្វើដំណើរទៅប្រទេសនៅតំបន់អាស៊ីដើម្បីអភិវឌ្ឍសមត្ថភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សិល្បៈខ្មែរអមតៈ ប្រកាសផ្តល់មូលនិធិ «ចល័ត» ចំនួនពីរកន្លែង ដល់សិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌ ដោយទទួលបានមូលនិធិរហូតដល់១០០០ដុល្លារ ដំណើរទៅកាន់ប្រទេសក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍគំនិត និងចំណេះដឹង កសាងបណ្តាញ និងជំនាញ។

គម្រោងមូលនិធិ«ចល័ត»២០២៦ ផ្តល់មូលនិធិចំនួន២កន្លែង ដល់សិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌ ដោយទទួលបានមូលនិធិរហូតដល់១០០០ដុល្លារ ដំណើរទៅកាន់ប្រទេសក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍគំនិត និងចំណេះដឹង កសាងបណ្តាញ និងជំនាញ។ គោលបំណងរយៈពេលវែង នៃមូលនិធិ «ចល័ត» គឺដើម្បីជួយអភិវឌ្ឍវិស័យសិល្បៈក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់ ជាពិសេសទៅលើការផ្លាស់ប្តូរបទពិសោធន៍ ការកសាងសមត្ថភាពសិល្បករ អ្នកនិពន្ធ និងអ្នកស្រាវជ្រាវវប្បធម៌។

បើតាមសិល្បៈខ្មែរអមតៈ ការជ្រើសរើស ត្រូវបានរៀបចំឡើងដោយគ្មានរើសអើងអំពីអាយុ ពិការភាព ជនជាតិដើម អត្តសញ្ញាណភេទ ស្ថានភាពគ្រួសារ សាសនា និងសង្គម សេដ្ឋកិច្ចឡើយ។ បន្ថែមពីនេះ ត្រូវបានលើកទឹកចិត្តជាពិសេសចំពោះបេក្ខជនមកពីសហគមន៍ ដែលមានសំឡេងតិច ហើយនឹងផ្តល់ការគាំទ្រ (អាស្រ័យលើតម្រូវការ និងភាពចាំបាច់) ទៅដល់បេក្ខជនដែលបានជ្រើសរើសជាបេក្ខភាពជ័យលាភី។

គួរបញ្ជាក់ថា មូលនិធិ «ចល័ត» នេះ បង្កើតឡើងដើម្បីគាំទ្រដល់សិល្បករ និងអ្នកធ្វើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌គ្រប់ទម្រង់ (ដូចជា៖ ភាពយន្ត សិល្បៈទស្សនីភាព សិល្បៈសូនរូប សហគមន៍អ្នកនិពន្ធជាដើម ។ល។ ដើម្បីអភិវឌ្ឍគំនិត និងចំណេះដឹង កសាងបណ្តាញ និងជំនាញ តាមរយៈការទៅចូលរួមវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា សន្និសីទ មហោស្រព ការធ្វើបទបង្ហាញ លទ្ធផលស្រាវជ្រាវ និងកម្មវិធីនិវេសនដ្ឋានទាក់ទងទៅនឹងសិល្បៈវប្បធម៌ជាដើម។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យចាប់ពីខែមករា ដល់ខែធ្នូ ២០២៦ ព្រមទាំងទាញយកពាក្យស្នើសុំ និងចូលមើលព័ត៌មានបន្ថែមតាមរយៈ https://www.cambodianlivingarts.org/kh/opportunities/mobility-grant-2024/

Khcct banner

អត្ថបទទាក់ទង