681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនឡើង ៣.៧២% ក្នុងឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល១២ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-ធ្នូ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៦ពាន់លានដុល្លារ កើនឡើង ៣.៧២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ រយៈពេល១២ខែកន្លងទៅនេះ ទីផ្សារសំខាន់ៗប្រចាំអាស៊ានដែលកម្ពុជានាំចេញទំនិញច្រើនជាងគេគឺវៀតណាម ក្នុងទឹកប្រាក់ប្រមាណ ៣,៧ ពាន់លានដុល្លារ កើនឡើង ០.៨២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ រយៈពេល១២ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអាស៊ានក្នុងទឹកប្រាក់ប្រមាណ ៥,៦ ពាន់លានដុល្លារ កើនឡើង ៩.៨៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ១០,៦ ពាន់លានដុល្លារ កើនឡើង ០.៧៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

រយៈពេល១២ខែកន្លងទៅនេះ ទីផ្សារសំខាន់ៗប្រចាំអាស៊ានដែលកម្ពុជានាំចេញទំនិញច្រើនជាងគេគឺវៀតណាម ក្នុងទឹកប្រាក់ប្រមាណ ៣,៧ ពាន់លានដុល្លារ កើនឡើង ០.៨២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ បន្ទាប់មកមាន សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ ឡាវ និង មីយ៉ាន់ម៉ា។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕

Khcct banner

អត្ថបទទាក់ទង