681 ezgif.com resize
Swift cc time

បញ្ហាកោះតៃវ៉ាន់៖ លោក ត្រាំ ផ្តល់សិទ្ធិអំណាចលើការសម្រេចរបស់ចិន តែកុំអនុវត្តដូចវេណេស៊ុយឡាដោយសារប្រទេសនេះគំរាមសន្តិសុខអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង ចាប់ដៃគ្នាពេលអ្នកទាំងពីរចាកចេញបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនៅមូលដ្ឋានទ័ពអាកាស Gimhae នៅថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានបញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយកាសែត The New York Times ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថារឿងរ៉ាវពាក់ព័ន្ធជាមួយនឹងកោះតៃវ៉ាន់គឺមិនអាចដូចគ្នាជាមួយនឹងប្រទេសវេណេស៊ុយអេឡាបាននោះទេ លោកត្រាំថារឿងកោះតៃវ៉ាន់នេះមួយគឺគ្រប់យ៉ាងគឺសម្រេចទៅលើលោកប្រធានស៊ីជិនពីង លោកមិនអាចលូកដៃចូលក្នុងរឿងនេះឡើយ ហើយក្នុងរដ្ឋបាលដែលដឹកដោយលោកផ្ទាល់លោកជឿថាកោះតៃវ៉ាន់នឹងមិនអាចរងការវាយប្រហារណាមួយបានឡើយ។ នេះបើយោងតាមប្រសាសន៍លោកត្រាំក្នុងបទសម្ភាសន៍មួយជាមួយកាសែត The New York Times។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថាបញ្ហាតៃវ៉ាន់គឺ «អាស្រ័យលើ» មេដឹកនាំចិន ស៊ី ជីនពីង លោកថាប្រតិបត្តិការរបស់លោកជាមួយប្រទេសវេណេស៊ុយអេឡាមិនមែនជាគំរូណាមួយសម្រាប់ធ្វើលើចំពោះបញ្ហាកោះតៃវ៉ាន់-ចិនបានឡើយ។លោកថារដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានបង្កការគំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអាម៉េរិក ហើយតៃវ៉ាន់មិនបានបង្កឡើងចំពោះទីក្រុងប៉េកាំងឡើយ។

សម្រាប់លោកត្រាំប្រទេសវេណេស៊ុយអេឡាគឺជាការគំរាមកំហែងពិតប្រាកដមួយដោយកន្លងទៅ លោក ម៉ាឌូរ៉ូ បានអនុញ្ញាតឱ្យឧក្រិដ្ឋជន និងគ្រឿងញៀនហូរចូលទៅក្នុងសហរដ្ឋអាម៉េរិក។ ចំណែកចិនវិញមិនមានគ្រឿងញៀនហូរចូលទៅក្នុងប្រទេសចិនទេ ព្រោះតៃវ៉ាន់មិនបានបើកពន្ធនាគារ ឬបញ្ជូនឧក្រិដ្ឋជនឆ្លងកាត់ព្រំដែនទេ។ត្រាំសង្គត់ធ្ងន់ថាលោកបានប្រាប់មេដឹកនាំចិនថា លោកនឹង «មិនសប្បាយចិត្តយ៉ាងខ្លាំង» ជាមួយនឹងចលនាណាមួយប្រឆាំងនឹងកោះតៃវ៉ាន់របស់ចិន។

គួររម្លឹកថាកាលពីប៉ុន្មានសប្តាហ៍មុនកងទ័ពរំដោះប្រជាជនចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលពីរថ្ងៃនៅជិតកោះតៃវ៉ាន់ រួមទាំងការក្លែងធ្វើប្រតិបត្តិការរួមគ្នាដែលត្រូវធ្វើឡើងដើម្បីរំខានដល់រចនាសម្ព័ន្ធបញ្ជាការនយោបាយ និងយោធា របស់កោះតៃវ៉ាន់។ សមយុទ្ធនេះបានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការលក់សព្វាវុធទៅកាន់តៃវ៉ាន់ប្រមាណ ១១ ពាន់លានដុល្លារអាម៉េរិក ដែលជាការលក់ដ៏ធំចំពោះតៃវ៉ាន់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ ចិនបានថ្កោលទោសការលក់នេះ ដោយហៅវាថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ខ្លួន និងជាសញ្ញាគ្រោះថ្នាក់ដល់កងកម្លាំងបំបែកខ្លួន៕

Khcct banner

អត្ថបទទាក់ទង