681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន ដាក់ចេញ«វិធានការឈ្នះៗ»ដើម្បីការពារអ្នកវិនិយោគ ជំរុញឱ្យវិនិយោគក្នុងវិស័យបរិស្ថាននៅកម្ពុជាកាន់តែច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន នាថ្ងៃទី៨ មករា បានសម្រេចដាក់វិធានការឈ្នះៗដើម្បីការពារសុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគបរទេសនៅកម្ពុជា ប្រកបដោយតម្លាភាព និងគណនេយ្យភាពក្នុងសង្គម។ ការដាក់ចេញវិធានការឈ្នះៗនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងប្រតិភូក្រុមវិនិយោគិនជប៉ុន។

នៅក្នុងជំនួបសម្តែងនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញនូវការប្រើប្រាស់ Checklist សាកល្បង តាមប្រព័ន្ធអនឡាញដែលមាននៅលើវេបសាយរបស់ក្រសួងបរិស្ថាន ដើម្បីជួយការពារដល់វិនិយោគិនបរទេសទាំងអស់ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងវិស័យបរិស្ថាននៅកម្ពុជា។ ក្រសួងបរិស្ថានបានអំពាវនាវ និងស្នើឱ្យក្រុមហ៊ុន និងអ្នកវិនិយោគទាំងអស់ប្រើប្រាស់ Checklist តាមប្រព័ន្ធអនឡាញរបស់ក្រសួងបរិស្ថានដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានជាក់លាក់ តម្លាភាពការងារ ប្រកបដោយគណនេយ្យភាព។

ជាការឆ្លើយតប លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងអំណរគុណលោករដ្ឋមន្រ្តី និងកោតសរសើរក្រសួងបរិស្ថានដែលបានយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគបរទេសទាំងអស់រួមទាំងអ្នកវិនិយោគជប៉ុនផងដែរ។ លោក ឯកអគ្គរដ្ឋទូតជប៉ុន មានជំនឿថា ការបង្កឱកាសដ៏ល្អនេះនឹងជួយឱ្យកម្ពុជាទទួលបានអ្នកវិនិយោគិនបរទេសច្រើន។ ជាពិសេសការគោរពច្បាប់វិនិយោគនៅកម្ពុជា គឺជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដោយតម្លាភាព និងគណនេយ្យភាពសង្គម៕


Khcct banner

អត្ថបទទាក់ទង