អាម៉េរិក៖ ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកកាលពីល្ងាចថ្ងៃព្រហស្បតិ៍បានសម្រេចបោះឆ្នោតប្រឆាំងមហិច្ឆតារបស់លោកប្រធានាធិបតី ដូណាល់ត្រាំ ក្នុងការបន្តធ្វើសង្រ្គាមប្រឆាំងជាមួយនឹងប្រទេសវេណេស៊ុយអេឡា ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានបោះឆ្នោតប្រឆាំង និងបដិសេធការសម្រេចចិត្តរបស់ត្រាំក្នុងរឿងវេណេស៊ុយអេឡាក្នុងសម្លេងគាំទ្រ ៥២ ទល់នឹង ៤៧ សម្លេង ដែលការបោះឆ្នោត និងបង្អាក់ប្រតិបត្តិការយោធាផ្សេងៗលើប្រទេសវេណេស៊ុយអេឡា។
ចំណាត់ការរបស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបោះឆ្នោតប្រឆាំងក្នុងការសម្រេចចិត្តបន្តរបស់លោកដូណាល់ត្រាំនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ក្រោយពីលោកដូណាល់ត្រាំបានចេញបញ្ជាផ្ទាល់ដៃអនុញ្ញាតឲ្យកងកម្លាំងលេខ១របស់អាម៉េរិក DELTA FORCE ធ្វើប្រតិបត្តិការចាប់ខ្លួនគ្រួសារលោក ម៉ាឌូរ៉ូ និងបញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាម៉េរិក ក្រោយពីចាប់ខ្លួនជោគជ័យលោក ដូណាល់ ត្រាំ ក៏បានគំរាមធ្វើប្រតិបត្តិការយោធាលើប្រទេសផ្សេងៗទៀតដូចជា កូឡុំប៊ី អ៉ីរ៉ង់ គុយបា មិកស៊ិក និងព្រមានប្រើកម្លាំងយោធាយកហ្រ្គីនលែនវិញ។
យោងតាមសេចក្តីរាយការណ៍របស់រ៉័យទ័រព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយដែលនឹងធ្វើឲ្យប្រធានាធិបតី ដូណាល់ត្រាំ ទទួលខុសត្រូវចំពោះសកម្មភាពរបស់លោកនៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយសភាអាចនឹងចោទប្រកាន់រដ្ឋបាលរបស់លោកក្នុងប្រតិបត្តិការយោធាកន្លងទៅ។ សេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមរបស់លោកត្រាំ ដែលបានអនុម័តដោយសំឡេងគាំទ្រ ៥២ ទល់នឹង ៤៧ ត្រូវបានអនុម័តដោយសមាជិកបក្សប្រជាធិបតេយ្យចំនួនប្រាំរូប។