681 ezgif.com resize
Swift cc time

ចិនចាត់ទុកការចាប់បញ្ជូន ចេន ហ្សី ទៅចិន ​ជាសមិទ្ធផលធំធេងនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា–ចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋាភិបាលចិន តាមរយៈក្រសួងសន្តិសុខសាធារណៈរបស់ខ្លួន នៅថ្ងៃទី ៨ មករានេះ បានចេញសេចក្តីប្រកាសជាផ្លូវការនៃការចាប់ខ្លួន លោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scam ពីប្រទេសកម្ពុជាបញ្ជូនទៅកាន់ប្រទេសចិនវិញ។សម្រាប់ចិន បានចាត់ទុកការចាប់ខ្លួននេះ គឺជាសមិទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា–ចិន។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានគូសបញ្ជាក់ថា ក្រោមការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា ក្រសួងសន្តិសុខសាធារណៈចិន បានអនុវត្តការប្រគល់ និងនាំខ្លួន លោក ចេន ហ្សី ជាពលរដ្ឋចិន ដែលជាមេឧក្រិដ្ឋកម្ម Online Scam ពីរាជធានីភ្នំពេញ ត្រឡប់ទៅប្រទេសចិនបានដោយជោគជ័យ។

បើតាមក្រសួងសន្តិសុខសាធារណៈចិន  លោក ចេន ហ្សី មានជាប់សង្ស័យបទល្មើសជាច្រើន រួមមាន ការបើកដំណើរការល្បែងស៊ីសងខុសច្បាប់ Online Scam ការធ្វើអាជីវកម្មខុសច្បាប់ និង ការលាក់បាំងប្រាក់ចំណូលពីបទឧក្រិដ្ឋ ហើយបច្ចុប្បន្ន  មេឧក្រិដ្ឋកម្ម Online Scam រូបនេះនឹងត្រូវអាជ្ញាធរចិនបើកការស៉ើបអង្កេតបន្ថែម។

ក្រសួងសន្តិសុខសាធារណៈចិន ថែមទាំងបានសង្គត់ធ្ងន់ថា នឹងចេញដីកាតាមចាប់ខ្លួនសមាជិកសំខាន់ៗជាច្រើននាក់ទៀតដែលពាក់ព័ន្ធជាមួយលោក ចេន ហ្សី និងបានអំពាវនាវឲ្យជនពាក់ព័ន្ធបញ្ឈប់អំពើខុសច្បាប់ និង ប្រគល់ខ្លួនដោយឆាប់រហ័ស ដើម្បីទទួលបានការបន្ទូរបន្ថយទោស៕

Khcct banner

អត្ថបទទាក់ទង