681 ezgif.com resize
Swift cc time

ក្រុមហ៊ុនខ្នាតយក្ស IKEA ប្រកាសផ្លាស់ប្ដូរយុទ្ធសាស្រ្តរកស៊ីនៅចិន និងត្រៀមបើកហាងតូចៗចំនួន១០កន្លែងជំនួសវិញ ជាសញ្ញាបង្ហាញពីទំនុកចិត្តលើទីផ្សារចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមហ៊ុនខ្នាតយក្សIKEA បានប្រកាសផ្លាស់ប្ដូរយុទ្ធសាស្រ្តរកស៊ីនៅចិន ដោយបិទហាងធំៗចំនួន ៧ នៅចិន ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦ រួមមានទីតាំងនៅសាងហៃ ក្វាងចូវ ទីយ៉ានជីន និងទីក្រុងផ្សេងៗទៀត។ ការបិទនេះជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រពី «ការពង្រីកទំហំធំ» ទៅ «ការចូលជ្រៀតទីផ្សារយ៉ាងត្រឹមត្រូវ»។ ក្រុមហ៊ុននឹងបើកហាងទំហំតូចជាង ១០ កន្លែង ក្នុងរយៈពេលពីរឆ្នាំខាងមុខ ជាពិសេសនៅទីក្រុងប៉េកាំង និងទីក្រុងស៊ិនជិន។ IKEA ក៏នឹងពង្រឹងវេទិកាអនឡាញ និងវិនិយោគបន្ថែមលើហាងដែលមានស្រាប់ផងដែរ។ ទាក់ទិននឹងការផ្លាស់ប្ដូរយុទ្ធសាស្រ្តរកស៊ីនេះ អ្នកវិភាគឧស្សាហកម្មចិន លោក លីវ ឌីងឌីង បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះបង្ហាញពីការសម្របខ្លួនទៅតាមតម្រូវការអតិថិជន និងជាសញ្ញាបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនIKEA លើទីផ្សារចិន។ក្រុមហ៊ុនIKEA បានគូសបញ្ជាក់ថា ការវិនិយោគនៅចិនគឺជាការវិនិយោគក្នុងពេលអនាគត ហើយក្រុមហ៊ុននឹងបន្តគាំទ្រការអភិវឌ្ឍគុណភាពខ្ពស់របស់ឧស្សាហកម្មចិន។

យោងតាមកាសែត Global Times ចេញផ្សាយថ្ងៃ ៧ មករា ដកស្រង់ពីរបាយការណ៍ KPMG ឆ្នាំ ២០២៥ បង្ហាញថា ៩៤% នៃក្រុមហ៊ុនអន្តរជាតិ(MNCs)ជាច្រើន នៅតែមានទំនុកចិត្តលើទីផ្សារចិន ហើយ ៧៥% មានគម្រោងបន្ត ឬបង្កើនវិនិយោគនៅឆ្នាំ ២០២៦។ ក្នុង ១១ ខែដំបូងនៃឆ្នាំ ២០២៥ មានក្រុមហ៊ុនវិនិយោគបរទេសថ្មី ចំនួនច្រើនជាង ៦១,០០០ ក្រុមហ៊ុន ត្រូវបានបង្កើតឡើងក្នុងទីផ្សារចិន ដែលធ្វើឱ្យចំនួនកើនឡើងដល់ ១៦.៩% ប្រៀបធៀបនឹងឆ្នាំ២០២៤។

KPMG គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មប្រកបទៅដោយវិជ្ជាជីវៈធំជាងគេមួយនៅលើពិភពលោក ដែលត្រូវបានគេស្គាល់ថាជាផ្នែកមួយនៃក្រុមហ៊ុនគណនេយ្យដ៏ធំឈ្មោះថា «Big Four»។

ជាមួយគ្នានេះ ក្រុមហ៊ុនដ៏ធំក្នុងវិស័យគ្រប់គ្រងថាមពល និងស្វ័យប្រវត្តិកម្ម ដែលមានស្នាក់ការកណ្ដាលនៅប្រទេសបារាំង ឈ្មោះថា Schneider Electric បានបញ្ជាក់ថា ខ្លួននឹងបន្តវិនិយោគនៅក្នុងប្រទេសចិន ដោយរោងចក្រឈ្មោះ Yizhuang និង Wuxi នឹងត្រូវបានសម្រេចសមិទ្ធផលលេចចេញជារូបរាងឡើងនាពេលឆាប់ៗនេះ ខណៈរោងចក្រឈ្មោះ Xiamen នឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២៦ ដែលវានឹងក្លាយជាមូលដ្ឋានផលិតផ្គត់ផ្គង់ថាមពលកម្រិតមធ្យមធំបំផុតរបស់ក្រុមហ៊ុន។ 

Khcct banner

អត្ថបទទាក់ទង