681 ezgif.com resize
Swift cc time

មហាសេដ្ឋីឥណ្ឌូនេស៊ី៤រូប និងវៀតណាមម្នាក់ ជាប់ចំណាត់ថ្នាក់ជាអ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ជាមួយទ្រព្យសម្បត្តិសរុបច្រើនជាង១៣៥ពាន់លានដូល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាស៊ី៖ មហាសេដ្ឋីឥណ្ឌូនេស៊ី ៤រូប និងវៀតណាមម្នាក់ ជាប់ចំណាត់ថ្នាក់ជាអ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ជាមួយទ្រព្យសម្បត្តិច្រើនជាង១៣៥ពាន់លានដូល្លារ។ មហាសេដ្ឋីឥណ្ឌូនេស៊ីមានឈ្មោះ ប្រាចូហ្គោ ប៉ានចេសទូ អ្នកជំនួញក្នុងវិស័យថាមពល  អាយុ ៨១ ឆ្នាំ ត្រូវបាន កាសែតForbes ចាត់ទុកថា ជាមនុស្សមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងអាស៊ីអាគ្នេយ៍ ដោយមានទ្រព្យសម្បត្តិប្រមាណ ៣៨ ពាន់លានដុល្លារ។ គាត់កាន់កាប់អាជីវកម្ម Barito Pacific Group ដែលចាប់ផ្តើមពីឧស្សាហកម្មឈើ តែបច្ចុប្បន្នក្លាយជាក្រុមហ៊ុនធំក្នុងវិស័យ ឧស្សាហកម្មកែច្នៃប្រេង(Petrochemical) និងថាមពល។នេះបើតាមការចេញផ្សាយរបស់កាសែតវៀតណាម VN Expressចេញផ្សាយថ្ងៃ៦មករា។

តាមកាសែតVN Express ដកស្រង់ចេញពីកាសែតForbes គិតត្រឹមថ្ងៃ៦មករា មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី២ ក្នុងអាស៊ីអាគ្នេយ៍ គឺ លោក Pham Nhat Vuong ជនជាតិវៀតណាម ដែលជាប្រធានក្រុមហ៊ុនធំជាងគេនៅវៀតណាមមានឈ្មោះថា Vingroup ។លោក Pham Nhat Vuong មានអាយុ ៥៧ ឆ្នាំ ជាមួយទ្រព្យសម្បត្តិ ៣០.៥ ពាន់លានដុល្លារ ដែលកើនឡើង ៣៧០% ពីឆ្នាំមុន និងបានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីដែលមានជាងគេទី ៧១ នៅលើពិភពលោក។ ក្រុមហ៊ុន VinFast របស់គាត់លក់រថយន្តបាន ១៧០,០០០ គ្រឿងនៅក្នុងឆ្នាំ២០២៥ ហើយបានសម្រេចបានក្នុងការបង្កើតរោងចក្រ នៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ីផងដែរ។ Vingroup មានអាជីវកម្មចម្រុះក្នុងវិស័យអចលនទ្រព្យ សុខាភិបាល រហូតដល់រថយន្តអគ្គិសនី និងគម្រោងសាធារណៈផ្សេងៗ។

មហាសេដ្ឋីលំដាប់ទី៣បានទៅលោក Low Tuck Kwong អាយុ ៧៧ ឆ្នាំ ដែលមានទ្រព្យសម្បត្តិ ២៤.៥ពាន់លានដុល្លារ ប៉ុន្តែទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះ ១៨% កាលពីឆ្នាំមុន ដោយភាគហ៊ុនក្រុមហ៊ុន Bayan Resources ដែលផលិតថ្មឥន្ធនៈធ្លាក់ចំនួន ២២% ប៉ុន្តែ នៅឆ្នាំ ២០២៤ ក៏ផលិតបាន ៥៦.៩លានតោន និងចំណូលប្រមាណ ៣.៣ ពាន់លានដុល្លារ។

មហាសេដ្ឋីទី៤បានទៅ លោក Robert Budi Hartono អាយុ ៨៥ ឆ្នាំ មានទ្រព្យសម្បត្តិសរុបចំនួន ២១.៧ ពាន់លានដូល្លារ និង និង មហាសេដ្ឋីទី៥ គឺលោក Michael Hartono ជាមួយទ្រព្យសម្បត្តិ ២០.៨ ពាន់លានដុល្លារ។ មហាសេដ្ឋីទាំងពីរគ្រប់គ្រងអាជីវកម្មចម្រុះធំៗ រួមមានក្រុមហ៊ុនបារី Djarum ធនាគារ Bank Central Asia អេឡិចត្រូនិក និងអចលនទ្រព្យ ដែលបានធ្វើឱ្យក្រុមហ៊ុនគ្រួសាររបស់ពួកគាត់ក្លាយជាអំណាចសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។

Khcct banner

អត្ថបទទាក់ទង