681 ezgif.com resize
Swift cc time

«គ្រោះថ្នាក់ចរាចរណ៍»ទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ថយចុះ៤៩៩លើក និង អ្នកស្លាប់ថយចុះ៤២នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានថយចុះ ៤៩៩លើក និងចំនួនអ្នកស្លាប់ ថយចុះ ៤២នាក់ បើធៀបទៅនឹងប្រចាំឆ្នាំ២០២៤។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី ៨ ខែមករានេះ។

មន្ត្រីអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ ប្រៀបធៀបទៅនឹងប្រចាំឆ្នាំ២០២៤ រួមមាន គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានចំនួន២៣៤៥/២៨៤៤លើក ថយចុះ៤៩៩លើក ស្មើនឹង១៨ភាគរយ និងអ្នកស្លាប់ មានចំនួន១៤៦៧/១៥០៩នាក់ ថយចុះ៤២នាក់ ស្មើនឹង៣ភាគរយ ។ចំណែកអ្នករបួសធ្ងន់ មានចំនួន១៨៦៩/២២៧៣នាក់ ថយចុះ៤០៤នាក់ ស្មើនឹង១៨ភាគរយ, របួសស្រាល មានចំនួន១៣៤៤/១៤៤៧នាក់ ថយចុះ១០៣នាក់ ស្មើនឹង៧ភាគរយ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ មានចំនួន២០៦៨/២៤៧៧នាក់ ថយចុះ ៤០៩នាក់ ស្មើនឹង ១៧ភាគរយ។

ចំពោះ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពី ការបើកបរក្នុងល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ,ប្រជែងគ្រោះថ្នាក់,បត់គ្រោះថ្នាក់,ស្រវឹង,ងងុយ,កត្តាយាន,មិនគោរពភ្លើងសញ្ញា,កត្តាផ្លូវ និងកត្តាអាកាសធាតុជាដើម៕

Khcct banner

អត្ថបទទាក់ទង