681 ezgif.com resize
Swift cc time

កម្ពុជាឃាត់ខ្លួនជនជាតិ«កូរ៉េខាងត្បូង»៣២នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េខាងត្បូង ៣២នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងនោះរកឃើញ ជនសង្ស័យបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីជម្រិតគំរាមទារប្រាក់ពីជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសឆបោកអនឡាញនេះ ក្នុងទីតាំង ៤ផ្សេងគ្នា ស្ថិតនៅភូមិសាស្រ្តបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតសម្ហារៈវត្ថុតាងកុំព្យូទ័រលើតុ និងទូរស័ព្ទដៃមួយចំនួន ក្នុងនោះរកឃើញថា ជនសង្ស័យបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីជម្រិតគំរាមទារប្រាក់ពីជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងនាំខ្លួនជនសង្ស័យខាងលើ មកសាកសួរបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងចាត់ការតាមនីតិវិធី ៕

Khcct banner

អត្ថបទទាក់ទង