អាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិកលោក ភីត ហេកសេត (Pete Hegseth) កាលពីល្ងាចថ្ងៃច័ន្ទបានរិះគន់ប្រព័ន្ធដែនអាកាសរុស្ស៊ីដែលវេណេស៊ុយអេឡាបានទិញនិងបើកដំណើរការត្រៀមចាប់យន្តហោះចម្បាំងអាម៉េរិកថាជាប្រព័ន្ធដែនអាកាសមិនដំណើរការ និងមិនអាចជួយប្រទេសវេណេស៊ុយអេឡាបាន។ នេះបើតាមការបញ្ជាក់របស់លោក ភីត ហេកសេតនៅក្នុងសុន្ទរកថាមួយនៅចំពោះមុខនាវិក និងក្រុមហ៊ុនសាងសង់កប៉ាល់នៅទីក្រុង Newport News រដ្ឋ Virginia។
ប្រមុខរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីត ហេកសេត បានរម្លឹកអំពីប្រតិបត្តិការយោធាអាម៉េរិកនៅចំពោះមុខនាវិក និងក្រុមហ៊ុនសាងសង់កប៉ាល់នៅរដ្ឋ Virginia ថាអាម៉េរិកបានទទួលភាពជោគជ័យជាខ្លាំងក្នុងប្រតិបត្តិការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក លោកថាក្នុងប្រតិបត្តិការយោធានោះអាម៉េរិកបានបញ្ជូនកងកម្លាំងពិសេសប្រមាណជិត ២០០នាក់តែប៉ុណ្ណោះចូលទៅកាន់ទីក្រុងការ៉ាកាស និងចាប់ខ្លួន។ លោកបញ្ជាក់ទៀតថាគ្មានទាហានអាម៉េរិកណាម្នាក់រងរបួសក្នុងប្រតិបត្តិការយោធានេះឡើយ៕