ថៃ៖ កងទ័ពជើងទឹកថៃ តាមរយៈអ្នកនាំពាក្យរង ឧត្តមនាវីទោ Parach Rattanaichaiyapan នៅថ្ងៃទី ៥ មករានេះ បានចេញមុខថ្លែងការពារខ្លួន និងបានប្រកាសមិនគាំទ្រ ចំពោះសកម្មភាពណាមួយដែលរំលោភលើសិទ្ធិរស់រានមានជីវិត ឬទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា។ការប្រកាសនេះ ធ្វើឡើងក្រោយពីកងទ័ពថៃធ្វើសកម្មភាពដើរលួចសម្ភារៈប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតាមតំបន់មួយចំនួន ជាពិសេស តំបន់ភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួនជាដើម។
លោក Parach Rattanaichaiyapan ប្រសិនបើកងទ័ពថៃរកឃើញទ្រព្យផ្ទាល់ខ្លួនរបស់ទាហានកម្ពុជា ពលរដ្ឋកម្ពុជា ឬជនជាតិផ្សេងទៀតក្នុងតំបន់ប្រតិបត្តិការ កងកម្លាំងថៃនឹងប្រមូល ត្រួតពិនិត្យ និង រក្សាទុកទ្រព្យទាំងនោះតាមនិតិវិធីតឹងរ៉ឹង ដើម្បីសហការសងទៅម្ចាស់ដើមឱ្យបានត្រឹមត្រូវ។
បើតាមលោក Parach Rattanaichaiyapan បានថ្លែងការពារខ្លួនថា កងទ័ពជើងទឹកថៃគោរពដល់ប្រជាជនគ្រប់ជាតិសាសន៍ និង អនុវត្តភារកិច្ចតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌។ចំពោះ ម្ចាស់កម្មសិទ្ធិអាចទាក់ទងអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីទាមទារទ្រព្យត្រឡប់ទៅវិញបាន ប្រសិនបើមានឯកសារឬភស្តុតាងច្បាស់លាស់បញ្ជាក់អំពីកម្មសិទ្ធិ។