ភ្នំពេញ៖គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា បានផ្ញើកំណត់ទូតជាថ្មីទៅ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជាថៃនៅសប្តាហ៍ទី២ ឬសបា្តហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណង ពិភាក្សាដោះស្រាយបញ្ហាមួយចំនួន។