681 ezgif.com resize
Swift cc time

ប្រមុខការទូតចិន បន្តជំទាស់ប្រតិបត្តិការយោធាអាម៉េរិកលើវេណេស៊ុយអេឡា និងថាប្រទេសទាំងអស់ត្រូវការពារដោយច្បាប់អន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រមុខរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី

ចិន៖ ប្រមុខរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅល្ងាចថ្ងៃទី ៥ មករា នេះបានចេញមុខបញ្ជាក់ ចំពោះសកម្មភាពអាម៉េរិក ក្នុងប្រតិបត្តការយោធាចាប់ខ្លួនប្រធានាធិបតី វេណេស៊ុយអេឡា លោកអះអាងថា យើងមិនដែលជឿទេថា ប្រទេសណាមួយអាចដើរតួនាទីជាប៉ូលីសពិភពលោកបានទេ ហើយយើងក៏មិនយល់ស្របថា ប្រទេសណាមួយអាចអះអាងខ្លួនឯងថា ជាចៅក្រមអន្តរជាតិដែរ អធិបតេយ្យភាព និង សន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់អន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar និងរដ្ឋមន្រ្តីការបរទេសចិនលោក លោក វ៉ាង យី និង នៅទីក្រុងប៉េកាំង

លោក Wang Yi បានថ្លែងថា ចិនតែងតែប្រឆាំងនឹងការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំង ក៏ដូចជាប្រើកម្លាំងយោធាលើដទៃទៀត។លោកបន្ថែមទៀតថា យើងមិនដែលជឿថាប្រទេសណាមួយអាចដើរតួនាទីជាប៉ូលីសពិភពលោកបានទេ ហើយយើងក៏មិនយល់ស្របថាប្រទេសណាមួយអាចអះអាងខ្លួនឯងថាជាចៅក្រមអន្តរជាតិដែរ។ អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់អន្តរជាតិ។

បើតាមប្រមុខការទូតចិនរូបនេះ ចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិដទៃទៀត រួមទាំងប្រទេសប៉ាគីស្ថានផងដែរ ដើម្បីគាំទ្រយ៉ាងរឹងមាំនូវធម្មនុញ្ញអង្គការសហប្រជាជាតិ រក្សាបាននូវគោលការណ៍សីលធម៌អន្តរជាតិ ប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ រួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍពិភពលោក និងលើកកម្ពស់ការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕

Khcct banner

អត្ថបទទាក់ទង