681 ezgif.com resize
Swift cc time

ដូណាល់ត្រាំគំរាមធ្វើ«ប្រតិបត្តិការយោធា»លើប្រទេសកូឡុំប៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃអាទិត្យបានគំរាមធ្វើសកម្មភាពយោធាប្រឆាំងនឹងរដ្ឋាភិបាលកូឡុំប៊ីដែលដឹកនាំដោយលោក Gustavo Petro លោកត្រាំថាប្រទេសកូឡុំប៊ីកំពុងតែដឹកនាំដោយមនុស្សឈឺ និងជាប្រទេសដែលចូលចិត្តផលិតកូកាអ៊ីន ហើយលក់វាទៅឱ្យសហរដ្ឋអាម៉េរិកលោកថារឿងនេះលោកប្រហែលជាមិនទុកយូរទៀតនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់លោកដូណាល់ត្រាំតាមយន្តហោះ Air Force One មុនលោកចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ 

រដ្ឋាភិបាលកូឡុំប៊ីដែលដឹកនាំដោយលោក Gustavo Petro

បើតាមលោកដូណាល់ត្រាំប្រទេសកូឡុំប៊ីគឺជាប្រទេសដែលចូលចិត្តផលិតកូកាអ៊ីននិងលក់ទៅកាន់សហរដ្ឋអាម៉េរិក លោកថាមេដឹកនាំនៃប្រទេសប្រទេសកូឡុំប៊ីគឺលោក Gustavo Petro ជាមនុស្សឈឺ ហើយលោកនឹងដោះស្រាយរឿងជាមួយកូឡុំប៊ីឲ្យបានឆាប់ជាទីបំផុត។ លោកថាចំពោះប្រតិបត្តិការលើកូឡុំប៊ីស្តាប់មើលទៅដូចជាល្អដែលសម្រាប់លោកផ្ទាល់៕

Khcct banner

អត្ថបទទាក់ទង