ហាណូយ៖ ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ វៀតណាម នៅថ្ងៃទី ៤មករា ស្នើរទាមទារឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការចាក់បញ្ចាំង និង ដកចេញនូវខ្សែភាពយន្តចិន “Shine on me” ក្រោយវៀតណាមមើលឃើញថា ភាពយន្តនេះ មានបង្ហាញផែនទី “បន្ទាត់ U” មិនត្រឹមត្រូវ និង រំលោភអធិបតេយ្យភាពជាតិវៀតណាម ជាពិសេស នៅភាគទី ២៥ នៅនាទី ៣២:១០ ដល់ ៣៤:០៣។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VietnamPlus។
ប្រភពដដែលបានរាយការណ៍ថា ភាពយន្តនេះ ត្រូវបានចាត់ថ្នាក់ជាភាពយន្ត កម្រិត C-rated ដែលហាមឃាត់មិនអនុញ្ញាតឱ្យចែកចាយ ដោយយោងតាមច្បាប់ ភាពយន្តវៀតណាមឆ្នាំ ២០២២។ប្រភេទខ្សែភាគយន្ត C-rated គឺជាប្រភេទខ្សែរភាពយន្តដែលត្រូវបានហាមឃាត់ក្នុងការចាក់ផ្សាយក្នុងប្រទេសវៀតណាម ដែលមានបង្ហាញផែនទី “បន្ទាត់ U” ដែលមិនត្រឹមត្រូវ និងរំលោភអធិបតេយ្យភាពជាតិវៀតណាម។
តាមការជូនដំណឹងរបស់ក្រសួងសិល្បៈភាពយន្តវៀតណាមនៅថ្ងៃទី ៣ មករា ភាពយន្តនេះកំពុងត្រូវបានចែកចាយតាមគេហទំព័រ និងកម្មវិធី Netflix ក្នុងប្រទេសវៀតណាម។ ខ្សែភាពយន្តនេះមានចំនួនភាគសរុប ២៧ ភាគ ហើយមកដល់ពេលនេះ ភាពយន្តនេះត្រូវបានផ្សាយដល់ភាគទី ២៥ហើយ។
ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុនNetflix បានធ្វើការវាយតម្លៃថា ខ្សែភាគយន្តប្រភេទT13 នេះគឺសមស្របសម្រាប់អ្នកមើលអាយុ ១៣ ឆ្នាំឡើងទៅអាចទស្សនាបាន។