បារាំង៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារនៅលើបណ្តាញសង្គម X នៅថ្ងៃ៤ មករានេះ ថា លោកបានសន្ទនាជាមួយមេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេស វ៉េណេស៊ុយអេឡា គឺលោកស្រី Maria Corina Machado ដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់លោកស្រីសម្រាប់ការទាមទារឱ្យដោះលែង និងការពារអ្នកទោសនយោបាយទាំងអស់នៃរបបលោក Nicolás Maduro។
តាមការបង្ហោះលើប្រព័ន្ធ X លោក Macron បានសង្កត់ធ្ងន់ថា ប្រទេសបារាំងនឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រជាជនវេណេស៊ុយអេឡា ដើម្បីជម្រុញឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី ស្របតាមប្រព័ន្ធប្រជាធិបតេយ្យ និងគោរពយ៉ាងពេញលេញនូវឆន្ទៈរបស់ពលរដ្ឋវេណេស៊ុយអេឡាក្នុងដែនអធិបតេយ្យរបស់ខ្លួន។