681 ezgif.com resize
Swift cc time

«ត្រីរាជ»មួយក្បាលឈ្មោះថា រំដួលកងមាស ប្រវែង ១៨៦សង់ទីម៉ែត្រ ទម្ងន់ ៦៣គីឡូក្រាម ត្រូវបានលែងចូលទន្លេមេគង្គវិញ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

កំពង់ចាម៖ «ត្រីរាជ»មួយក្បាលឈ្មោះថា រំដួលកងមាស ប្រវែង ១៨៦សង់ទីម៉ែត្រ ទម្ងន់ ៦៣គីឡូក្រាម ត្រូវបានលែងចូលទន្លេមេគង្គវិញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ ត្រីនេះត្រូវបានប្រជាពលរដ្ឋនេសាទបានដោយប្រើឧបករណ៍ម៉ាញ់នៅទន្លេមេគង្គ ត្រង់ចំណុចភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

មុននឹងត្រូវបានលែងចូលទៅក្នុងទន្លេវិញ ត្រីនេះត្រូវបានកំណត់អត្តសញ្ញាណដោយកម្លាំងរដ្ឋបាលជលផលកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំរកាគយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាគយ។

ក្រោយការពិនិត្យ ត្រីរាជមួយក្បាលនេះ មានភេទញី ដោយឱ្យឈ្មោះថា រំដួលកងមាស មានប្រវែង ១៨៦សង់ទីម៉ែត្រ ទម្ងន់ ៦៣គីឡូក្រាម និងពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយកំណត់អត្តសញ្ញាណរួច ក្រុមការងារនិងមន្ត្រីជំនាញជលផលបានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ៕

Khcct banner

អត្ថបទទាក់ទង