681 ezgif.com resize
Swift cc time

ក្រសួងការបរទេសកម្ពុជា ទាមទារឱ្យថៃ«ដកបុគ្គលិក និងសម្ភារៈយោធា»ចេញពីដែនអធិបតេយ្យកម្ពុជា និងគោរបបទឈប់បាញ់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣ មករានេះ បានចេញសេចក្តីថ្លែងការណ៍តវ៉ា ចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ក្រោយបទឈប់បាញ់នៅតាមតំបន់មួយចំនួនក្នុង ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។កម្ពុជា បានទាមទារឱ្យថៃត្រូវតែដកចេញជាបន្ទាន់នូវ «បុគ្គលិក និង សម្ភារៈយោធា»ចេញពីដែនអធិបតេយ្យកម្ពុជា ហើយត្រូវមកគោរបបទឈប់បាញ់ដែលបានឯកភាពគ្នា។

ក្នុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំរយៈពេល២១ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និង ឈរជើង គ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួន៤ មានជាទិ៍ ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន។ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ) ។ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ និង ខេត្តឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និង តំបន់ចូកគ្រួស។

ក្រសួងការបរទេសកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និង កាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធថៃ នៅខេត្តទាំង៤ខាងលើរបស់កម្ពុជា ដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួម។បន្ថែមពីនេះ យោធាថៃ បង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជាពិសេសនៅក្នុងភូមិព្រៃចាន ជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ និង នៅតំបន់ច្រកទ្វារ អន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់របស់កម្ពុជា ផ្ទុយច្បាប់អន្តរជាតិ។

ក្រសួងការបរទេសកម្ពុជា បានទាមទារឱ្យប្រទេសថៃ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពយោធាប្រកបដោយអរិភាព នៅតាមព្រំដែនកម្ពុជា និងថៃ និង នៅក្នុងប្រទេសកម្ពុជា ហើយត្រូវដកចេញនូវ«បុគ្គលិក និង សម្ភារៈយោធា» ចេញពីដែនអធិបតេយ្យកម្ពុជាដែលទទួលស្គាល់ដោយច្បាប់ ហើយមកគោរពបទឈប់បាញ់ដែលបានឯកភាពគ្នាជាច្រើននាពេលកន្លងមក៕


Khcct banner

អត្ថបទទាក់ទង