ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តជំហានដំបូងមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក និងអនុញ្ញាតឱ្យអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ សម្រាប់ប្រតិបត្តិករបញ្ជូនទំនិញ (Freight Forwarder) នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ។
បើតាមសេចក្ដីជូនដំណឹង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តជំហានដំបូងមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក និងអនុញ្ញាតឱ្យអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ សម្រាប់ប្រតិបត្តិករបញ្ជូនទំនិញ (Freight Forwarder) នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋាន អន្តរជាតិតេជោ នៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ៕