681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ប្តេជ្ញាចិត្តយ៉ាងមុតមាំចាប់ដៃគ្នាជាមួយ មេដឹកនាំមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ដើម្បីប្រយោជន៍ប្រទេសទាំងពីរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបង្កើនចំណងមិត្តភាពទ្វេភាគី និងពហុភាគី ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេសទាំងពីរ។ ការបញ្ជាក់នេះធ្វើឡើងក្នុងសារលិខិតអបអរសាទររបស់សម្តេច ហ៊ុន សែន ជូនចំពោះលោក មីន អ៊ុងឡាំង ក្នុងឱកាសខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្នុងសារលិខិតអបអរសាទរនេះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ដោយទទួលស្គាល់នូវការតាំងចិត្តយ៉ាងមុតមាំ ភាពធន់ និងការប្តេជ្ញាចិត្តរបស់ប្រទេសមីយ៉ាន់ម៉ា ចំពោះសុខុមាលភាព និងវិបុលភាពរបស់ប្រជាជនរបស់ខ្លួន ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ទ្វេភាគីដ៏រឹងមាំរបស់យើង ដែលមានឫសគល់នៅក្នុងតម្លៃវប្បធម៌ និងសាសនារួមគ្នា ការគោរពគ្នាទៅវិញ ទៅមក និងការយោគយល់គ្ន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្ដល់ផល ប្រយោជន៍ទៅវិញទៅមក និងដែលកំពុងរីកចម្រើនរបស់យើង។»

សម្តេច ហ៊ុន សែន បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ដើម្បីបង្កើនចំណងមិត្តភាពទ្វេភាគី និងពហុភាគី ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង