681 ezgif.com resize
Swift cc time

ធនាគារជាតិផ្ដល់អាទិភាពដល់«យោធិនជួរមុខ»សម្រាប់វិធានការជួយសម្រាលបន្ទុកការលើកលែងទូទាត់សងឥណទាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១ ខែមករានេះ បានជូនដំណឹងស្ដីពី ការផ្ដល់អាទិភាពដល់យោធិនជួរមុខលើវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ វិធានការនេះ ក្រោយពីធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា ការដាក់ពាក្យស្នើសុំ ការលើកលែង ទូទាត់សងឥណទានពីអតិថិជនដែលជាយោធិន និង ជាជនភៀសសឹក មានការកើនឡើង កាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការនៃ ការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

បើតាមធនាគារជាតិ ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជា ស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹក ទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន។ ទន្ទឹមនេះ សម្រាប់យោធិនជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមទាក់ទងមកលេខទូរសព្ទហត់ឡាញរបស់ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្តាលដែលមានលេខ ០៨៥ ៦០០ ០០២/ ០៨៥ ៦០០ ០០៣/ ០៩៨ ២២០ ០០១/ ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕

Khcct banner

អត្ថបទទាក់ទង