681 ezgif.com resize
Swift cc time

លោក Mick Raine អ្នកជំនាញដោះមីន បច្ចុប្បន្ននៅកម្ពុជា ទទួលបានគោរម្យងាពីព្រះមហាក្សត្រអង់គ្លេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

អង់គ្លេស៖ លោក Mick Raine អ្នកជំនាញសកម្មភាពមីនជនជាតិអង់គ្លេស ដែលបច្ចុប្បន្នដឹកនាំប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា ត្រូវបានទទួលគោរម្យងាជា OBE (Officer of the Order of the British Empire) ក្នុងបញ្ជីកិត្តិយសឆ្នាំថ្មីឆ្នាំ២០២៦ របស់ព្រះមហាក្សត្រ CHARLES III ។ ការផ្តល់កិត្តិយសនេះ ក្រោយបានទទួលស្គាល់ការចូលរួមចំណែកដ៏លេចធ្លោរបស់លោកក្នុងការបោសសម្អាតមីនមនុស្សធម៌ និងការកំទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេលជាង ៤០ ឆ្នាំ។

លោក Mick Raine OBE បានចាប់ផ្តើមអាជីពរបស់លោកជាអ្នកមុជទឹកកងទ័ពជើងទឹកអង់គ្លេស មុនពេលផ្លាស់ទៅធ្វើការដោះមីន មនុស្សធម៌។ ចាប់តាំងពីពេលនោះមក លោកបានដឹកនាំប្រតិបត្តិការបោសសម្អាតមីនសំខាន់ៗនៅទូទាំងសូម៉ាលីឡែន បូស្នៀ អ៊ីរ៉ាក់ ឡាវ លីបង់ វៀតណាម និងកន្លែងផ្សេងៗទៀត។ ការងាររបស់លោកជាមួយសកម្មភាពមីនរបស់អង្គការសហប្រជាជាតិ (UNMAS) នៅស៊ូដង់ខាងត្បូង និងសូម៉ាលី បានពង្រឹងសមត្ថភាពកម្ចាត់មីនជាតិ និងបង្កើនសុវត្ថិភាពនៅក្នុងតំបន់ជម្លោះសកម្ម។ ចាប់តាំងពីឆ្នាំ ២០២២ ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធីសម្រាប់ APOPO កម្ពុជា លោក Raine បានត្រួតពិនិត្យការបោសសម្អាតដីគ្រោះថ្នាក់រាប់រយ ហិកតា និងបានបង្កើតវិធីសាស្ត្របោសសម្អាតមីនប្រកបដោយភាពច្នៃប្រឌិត។

លោក Mick Raine OBE បានមានប្រសាសន៍ថា៖“ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលពានរង្វាន់នេះ។ សកម្មភាពមិនតែងតែជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយការ ទទួលស្គាល់នេះជាកម្មសិទ្ធិរបស់បុគ្គលិកជាតិ សហការីអន្តរជាតិ ដៃគូ និងសហគមន៍ដែលខិតខំប្រឹងប្រែងធ្វើការជារៀងរាល់ ថ្ងៃដើម្បីជួយសង្គ្រោះជីវិត និងកសាងសន្តិភាព។ ខ្ញុំនៅតែប្តេជ្ញាធានាថាប្រជាជនអាចរស់នៅ ធ្វើការ និងធ្វើដំណើរដោយសុវត្ថិ ភាពដោយគ្មានការភ័យខ្លាចចំពោះមីន។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសគឺជាដៃគូឈានមុខគេក្នុងការដោះមិននៅកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ ១៩៩៣ ចក្រភពអង់គ្លេសបានវិនិយោគ គ្រួសបានវិនិយោគជាង ៦០ លានផោនក្នុងសកម្មភាពដោះមិននៅទីនេះ ដោយគាំទ្រដល់មនុស្សជាង ៦០០.០០០ នាក់ និងដោះមីនប្រឆាំងមនុស្សជាតិជាង ៦៥.០០០ គ្រាប់តាមរយៈកម្មវិធីទ្វេភាគី និងកម្មវិធីសកម្មភាពដោះ មិនសកល (GMAP)៕

Khcct banner

អត្ថបទទាក់ទង