សៀមរាប៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីបុរាណដ្ឋាន ចំនួន ១៤ ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជាដីសាធារណៈរបស់រដ្ឋ ហើយប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់។
ក្រសួងរៀបចំដែនដី បន្តចុះបញ្ជីដីបុរាណដ្ឋានចំនួន ១៤ទីតាំង ខេត្តសៀមរាបជូនក្រសួងវប្បធម៌កាន់កាប់ រួមមាន ភូមិបឹងដូនប៉ា, ធ្លកអណ្តូង, ជ្រាវ, ខ្នារ, បុណ្សក្រឡាញ់, តាចេក, វាល, តារស់, រកា, បឹង និងស្ពានក្អែក។ ការចុះបញ្ជីនេះ ធ្វើឡើងចំនួន៤ សង្កាត់ រួមមាន សង្កាត់ស្លក្រាម, ជ្រាវ, ក្របីរៀល, កណ្តែក ក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប។
ការចុះបញ្ជីដីបុរាណដ្ឋានចំនួន ១៤ ទីតាំងបន្ថែមនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់ ដោយចុះបញ្ជីជូនអាជ្ញាធរជាតិអប្សរា៕