681 ezgif.com resize
Swift cc time

ទូតចិននៅកម្ពុជាសាទរបទឈប់បាញ់កម្ពុជា-ថៃ និងសង្ឃឹមថាអនុវត្តប្រកបដោយប្រសិទ្ធភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូត​ចិននៅកម្ពុជា ​លោក Wang Wenbin 

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ចិននៅកម្ពុជា ​លោក Wang Wenbin នៅថ្ងៃទី ២៧ ធ្នូនេះ បានចេញសារអបអរសាទរបទឈប់បាញ់កម្ពុជា-ថៃ និង សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ជាសារ ធ្វើឡើង ក្រោយពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។

តាមរយៈបណ្តាញសង្គម លោក Wang Wenbin បានថ្លែងថា "សូមអបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។"

បើតាមលោក Wang Wenbin ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញនិងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពឡើងវិញ។

គួរបញ្ជាក់ថា កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។ ជាមួយសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃនេះ ភាគីទាំងពីរនឹងរក្សាការឈរជើងនៅទីតាំងដែលខ្លួនឈរជើងនាបច្ចុប្បន្ន និងអត់ធ្មត់រយៈពេល ៧២ម៉ោង ខណៈដែលភាគីថៃ សន្យាថានឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួនផងដែរ៕


Khcct banner

អត្ថបទទាក់ទង