681 ezgif.com resize
Swift cc time

ចិនស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ដើម្បីពិភាក្សា​បញ្ហាព្រំដែន​​រវាង​កម្ពុជា-​ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និង លោក វ៉ាង យី ប្រមុខការទូតចិន។

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ចិន និងថៃ នឹងបើកកិច្ចប្រជុំត្រីភាគីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ។ជាកិច្ចប្រជុំធ្វើឡើង ក្រោយពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។

យោងតាមក្រសួងការបរទេស កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។

នាឱកាសនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួម ចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូល។

ទាក់ទងបញ្ហាព្រំដែន កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

គួរបញ្ជាក់ថា កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។ ជាមួយសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃនេះ ភាគីទាំងពីរនឹងរក្សាការឈរជើងនៅទីតាំងដែលខ្លួនឈរជើងនាបច្ចុប្បន្ន និងអត់ធ្មត់រយៈពេល ៧២ម៉ោង ខណៈដែលភាគីថៃ សន្យាថានឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួនផងដែរ៕

Khcct banner

អត្ថបទទាក់ទង