681 ezgif.com resize
Swift cc time

អតីតម្ចាស់កម្មវិធីបវរកញ្ញាចក្រវាលថៃត្រូវបានកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំពីបទឆបោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ តុលាការទីក្រុងបាងកកភាគខាងត្បូង កាលពីថ្ងៃសុក្រ បានកាត់ទោសចំពោះក្រុមហ៊ុន JKN Global Group Pcl និង Jakkaphong Jakrajutatip ដែលត្រូវបានគេស្គាល់ថាជាអ្នក ជំនួញស្រ្តីកែភេទដ៏មានឥទ្ធិពលម្នាក់ក្នុងប្រទេសថៃ និងជាអតីតម្ចាស់កម្មវិធីបរវកញ្ញាចក្រវាលថៃ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទក្លែងបន្លំប្រាក់ចំនួន ៣០ លានបាត (ប្រហែល ៩៣០,០០០ ដុល្លារអាមេរិក)។ តុលាការបានផាកពិន័យជាប្រាក់ពីក្រុមហ៊ុន JKN Global Group ជាជនជាប់ចោទទីមួយ ចំនួន ៤០,០០០ បាត (ប្រហែល ១,២៩០ ដុល្លារ) ហើយបានផ្តន្ទាទោស Jakkaphong ជាអ្នកជាប់ចោទទីពីរ ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយមិនមានការពន្យារពេល។

យោងតាមកាសែតថៃKhaosod វេជ្ជបណ្ឌិតថៃម្នាក់ឈ្មោះ Raweewat Maschamadol បានប្ដឹងក្រុមហ៊ុន JKN Global Group Pcl និង Jakkaphong Jakrajutatip ដោយចោទប្រកាន់ពួកគេពីបទក្លែងបន្លំព័ត៌មានពិត និងមានចេតនាការលាក់បាំងការពិត បានបញ្ឆោតឱ្យលោកវិនិយោគក្នុងប័ណ្ណឥណទានក្រុមហ៊ុន ទោះបីជាពួកគេដឹងថាស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនមានលទ្ធភាពសងប្រាក់វិញក៏ដោយ។

តាមកាសែតដដែល នាង Jakkaphong Jakrajutatip មិនបានបង្ហាញខ្លួននៅតុលាការពេលប្រកាសសាលក្រមតាមដីកាកោះហៅកាលពីថ្ងៃ២៥ វិច្ឆិកានោះទេ ដោយមានការរាយការណ៍ភ្លាមៗថា នាងបានរត់គេចខ្លួនទៅប្រទេសម៉ិកស៊ិកកូបាត់ហើយ ជាកន្លែងដែលនាងមានដៃគូអាជីវកម្មជិតស្និទ្ធស្នាក់នៅទីនោះ។

Khcct banner

អត្ថបទទាក់ទង