681 ezgif.com resize
Swift cc time

ក្រុមតារាK-Popរបស់កូរ៉េចូលរួមជួយផ្សព្វផ្សាយពីទេសចរណ៍និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជាទៅពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បីរបស់កូរ៉េខាងត្បូង នៅថ្ងៃទី ២៦ ធ្នូ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់កម្ពុជា និង បានបេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និង បដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ចែករំលែកក្តីស្រលាញ់ និង សាមគ្គីភាពរបស់ខ្លួននៅកម្ពុជា។

ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រុមតារាចម្រៀងបុរស K-Pop បានរៀបរាប់ពីមូលហេតុរបស់ខ្លួនដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែមានទំនុកចិត្តដ៏មុតមាំលើការផ្តល់នូវសុខសុវត្ថិភាព និង សន្តិសុខដ៏ល្អប្រសើរដល់ភ្ញៀវទេសចរអន្តរជាតិដោយរាជរដ្ឋាភិបាលកម្ពជា ព្រមទាំងបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ។

បន្ថែមពីនេះ ពួកគេបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ភាពរស់រវើក និង ទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជានីមួយៗ ដែលសមាជិកក្រុមបានទទួលនូវបទពិសោធដ៏ល្អ និងមិនអាចបំភ្លេច ក្នុងដំណើរសម្តែងរបស់ខ្លួននាឆ្នាំកន្លងមក។

ក្រសួងទេសចរណ៍កម្ពុជា បានអរគុណ និង វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម គម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និង កាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេស គឺការស្វែងយល់ច្បាស់ និងទំនុកចិត្តរបស់ក្រុមហ៊ុនពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និង សណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវិនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង