681 ezgif.com resize
Swift cc time

មីយ៉ាន់ម៉ា ត្រៀមរៀបចំ«ការបោះឆ្នោត»នៅថ្ងៃអាទិត្យនេះ ខណៈសង្រ្គាមស៊ីវិលមិនទាន់បញ្ចប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ណៃពិដោ៖ របបយោធាមីយ៉ាន់ម៉ា នឹងធ្វើជាអធិបតីក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែលនឹងចាប់ផ្តើម នៅថ្ងៃអាទិត្យនេះ ដោយរបបមីយ៉ាន់ម៉ាអះអាងថា ការបោះឆ្នោតត្រូវបានរឹតត្បិតយ៉ាងខ្លាំង និង ជាការបោះឆ្នោតដើម្បីវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ការបោះឆ្នោតជាតិចំនួន ៤ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ ប៉ុន្តែមានតែពីរប៉ុណ្ណោះ ក្នុងឆ្នាំ ២០១០ និង ២០១៥ ដែលនាំឱ្យមានការបង្កើតរដ្ឋាភិបាលជាប់ឆ្នោតជាផ្លូវការ ហើយការបោះឆ្នោតឆ្នាំ ២០២០ ត្រូវបានលុបចោលដោយរបបយោធា និងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយលោកស្រី អ៊ង់ សានស៊ូជី។

ការបោះឆ្នោតជុំទីមួយ នៅថ្ងៃអាទិត្យខាងមុខនេះមាន បេក្ខជនចំនួន ៤.៩៦៣ នាក់បានចុះឈ្មោះសម្រាប់ការបោះឆ្នោតនេះ គណបក្សចំនួន ៦ នឹងចូលរួមទូទាំងប្រទេស និង ៥១ នឹងប្រកួតប្រជែងដណ្តើមអាសនៈនៅក្នុងតំបន់ ហើយមានបេក្ខជនចំនួន ១០១៨ នាក់ ឬមួយភាគប្រាំនៃបេក្ខជនដែលកំពុងឈរឈ្មោះ គឺមកពីគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាពដែលគាំទ្រដោយយោធា។

ការបោះឆ្នោតចំនួន ២ ជុំត្រូវបានគ្រោងទុកធ្វើឡើង ថ្ងៃទី ២៨ ខែធ្នូ និងថ្ងៃទី ១១ ខែមករា ជាមួយនឹងលទ្ធភាពនៃការបោះឆ្នោតមួយផ្សេងទៀតនៅប៉ុន្មានសប្តាហ៍ក្រោយមក។

យោងតាមអង្គការសហប្រជាជាតិ មនុស្សប្រហែល ៣,៦ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងពាក់កណ្តាលនៃប្រទេសកំពុងរស់នៅក្នុងភាពក្រីក្រ ចាប់តាំងពីរបបយោធាឡើងកាន់អំណាច។ លោក អាន់តូនីញ៉ូ ហ្គូទែរេស អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយកាលពីខែតុលាថា “ខ្ញុំមិនគិតថាមាននរណាម្នាក់ជឿថាការបោះឆ្នោតទាំងនោះនឹងរួមចំណែកដល់ដំណោះស្រាយចំពោះបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ាទេ”៕

Khcct banner

អត្ថបទទាក់ទង