681 ezgif.com resize
Swift cc time

វៀតណាមគ្រោងហាមឃាត់«ម៉ូតូប្រើសាំង»ទាំងស្រុងនៅតំបន់កណ្តាលទីក្រុងហូជីមិញចាប់ពីឆ្នាំ២០២៨

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រថយន្ត និងម៉ូតូកកស្ទះមួយផ្នែកនៃផ្លូវចូវវ៉ាន់លៀម ក្នុងអតីតស្រុកលេខ ៥ នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅដើមឆ្នាំ ២០២៥។ រូបថតដោយ ក្វីញ ត្រាន់

វៀតណាម៖ ទីក្រុងហូជីមិញមានគម្រោងដាក់ចេញតំបន់ដែលមានការបំភាយឧស្ម័នទាបចាប់ពីដើមឆ្នាំ២០២៧ ជាមួយនឹងការហាមឃាត់ទាំងស្រុងលើម៉ូតូប្រើសាំងនៅក្នុងតំបន់កណ្តាលទីក្រុងដែលគ្រោងនឹងចូលជាធរមាននៅឆ្នាំ២០២៨ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរបៃតងរបស់ប្រទេសវៀតណាម។

យោងតាមសេចក្តីព្រាងផែនការគ្រប់គ្រងការបំភាយឧស្ម័នរបស់យានយន្តដែលកំពុងត្រូវបានពិភាក្សាដោយភាគច្រើនផ្តោត និងគ្របដណ្តប់លើតំបន់ដែលមានដង់ស៊ីតេប្រជាជន និងបរិមាណចរាចរណ៍ខ្ពស់បំផុត រួមមានខេត្តប៊ិញថាញ់ តាន់ប៊ិញ តាន់ភូ ភូញួន និងបណ្តាលតំបន់ជាច្រើនទៀត។

ទិន្នន័យទីក្រុងបង្ហាញថាតំបន់នេះជាជម្រករបស់ប្រជាជនជាង៣,២លាននាក់ និងមានពលរដ្ឋធ្វើដំណើរប្រហែល៩,២លានដងក្នុងមួយថ្ងៃ។ ការត្រួតពិនិត្យគុណភាពខ្យល់បង្ហាញពីកំហាប់ PM2.5 អាសូតឌីអុកស៊ីត (NO2) និងស្ពាន់ធ័រឌីអុកស៊ីត (SO2) ខ្ពស់ជាងគួរឱ្យកត់សម្គាល់ដែលជំរុញឲ្យវៀតណាមទប់ស្កាត់ការបំភាយឧស្ម័នពុល។

តាមសេចក្តីប្រកាសដដែលអះអាងទៀតថាប្រសិនបើវិធានការត្រូវបានអនុវត្ត រថយន្តដែលមិនបំពេញតាមស្តង់ដារបំភាយឧស្ម័ន Euro 4 នឹងត្រូវបានគិតថ្លៃចូលទៅក្នុងកណ្តាលទីក្រុង ដោយនឹងការលើកលែងសម្រាប់រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តការពារជាតិ និងប៉ូលីស និងការដឹកជញ្ជូនគោលបំណងពិសេសផ្សេងទៀត។

ចំណែកម៉ូតូនឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ ការត្រួតពិនិត្យការបំភាយឧស្ម័នត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៧ បន្ទាប់មកដោយការរឹតបន្តឹងបន្ថែមចាប់ពីខែកញ្ញា ឆ្នាំ ២០២៧ លើម៉ូតូដែលមិនបំពេញតាមស្តង់ដារ Euro 2 ក្នុងអំឡុងពេលម៉ោងមមាញឹក ចាប់ពីម៉ោង ៦-៩ ព្រឹក និងម៉ោង ៤-៧ ល្ងាច។

នៅឆ្នាំ ២០២៨ ទីក្រុងហូជីមិញមានគម្រោងហាមឃាត់ម៉ូតូសាំង និងម៉ាស៊ូតទាំងអស់ចេញពីតំបន់បំភាយឧស្ម័នទាប លើកលែងតែម៉ូតូដែលប្រើប្រាស់ដោយជនពិការ។ រថយន្តដែលមិនបំពេញតាមស្តង់ដារ Euro 4 ក៏នឹងត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងតំបន់កណ្តាលទីក្រុងក្នុងអំឡុងពេលម៉ោងមមាញឹក ជាមួយនឹងការលើកលែងមានកំណត់។

គួរកត់សម្គាល់ថាបច្ចុប្បន្នទីក្រុងហូជីមិញមានប្រជាជនជាង ១៤ លាននាក់ រថយន្តជាងមួយលានគ្រឿង និងម៉ូតូជាង ១០ លានគ្រឿង រួមជាមួយនឹងចរាចរណ៍មមាញឹកកកស្ទះជារៀងរាល់ថ្ងៃ។ មន្ត្រីក្រុងហូជីមិញបានអះអាងទៀតថា ផែនការនេះមានគោលបំណងមិនត្រឹមតែកាត់បន្ថយការបំពុលខ្យល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅកណ្តាលទីក្រុងដោយកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនងាកមកប្រើនរថយន្តក្រុងរដ្ឋវិញ៕

Khcct banner

អត្ថបទទាក់ទង