681 ezgif.com resize
Swift cc time

លោក Sihasak សន្យាជាមួយម្ចាស់ឆ្នោតនឹងបញ្ចប់ធ្វើសង្រ្គាមព្រំដែនកម្ពុជា-ថៃ បើលោកអានុទីនឈ្នះការបោះឆ្នោតជាតិថៃឆ្នាំ២០២៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ លោកSihasak ដែលត្រូវបានស្គាល់ថាជារដ្ឋមន្រ្តីកាបរទេសថៃបច្ចុប្បន្ន បានប្រាប់កាសែតថៃ The Nation នៅថ្ងៃពុធនេះ ថាគណបក្សភូមិចៃថៃ ដែលមានលោកអានុទីនជាប្រធានបក្សបានដាក់ចេញនូវរបៀបវារៈគោលនយោបាយការបរទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០២៦ ដោយសន្យាបញ្ចប់សង្រ្គាមព្រំដែនកម្ពុជា-ថៃ និងជម្រុញឱ្យមានស្ថេរភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីលើកមុខមាត់ប្រទេសថៃឡើងវិញនៅក្នុងឆាកអន្តរជាតិ។

តាមកាសែតដដែល លោកSihasak បានបញ្ជាក់យ៉ាងច្បាស់ថា ទាក់ទងនឹងគោលនយោបាយការបរទេសរបស់គណបក្សលោក ប្រទេសថៃនឹងមិនចាប់មហាអំណាចណាមួយផ្ដាច់មុខឡើយ តែនឹងព្យាយាមរក្សាទំនាក់ទំនងជាមួយប្រទេសទាំងនោះដើម្បីពង្រឹងមុខមាត់ថៃនៅលើឆាកអន្តរជាតិ និងអនុឡោមតាមយន្តការអាស៊ានដែលមានស្រាប់ក្នុងទម្រង់ ជាតំបន់សិទ្ធិអភ័យឯកសិទ្ធិ និងកសាងអំណាចនៃការតថ្លៃ(Bargaining Power) ចំពោះវិស័យបច្ចេកវិទ្យា និងខ្សែចង្វាក់ផ្គត់ផ្គង់។

ជាមួយគ្នានោះ រដ្ឋាភិបាលលោក សន្យាចូលរួមដោះស្រាយវិបត្តិសាកល ដូចជាការបម្រែបម្រួលអាកាសធាតុ ការបង្ការជម្ងឺរាតត្បាត ការបង្រ្កាបការជួញដូរមនុស្ស និងបទល្មើសអន្តជាតិផងដែរ។

Khcct banner

អត្ថបទទាក់ទង