ថៃ៖ មេដឹកនាំគណបក្សប្រជាជនថៃ លោក ណាតាផុង រឿងផាន់យ៉ាវុត បានប្រកាសស្បថឈប់បោះឆ្នោតគាំទ្រលោកអានុទីនជានាយករដ្ឋមន្រ្តីជារៀងរហូត ក្រោយលោកអានុទីនបានក្បត់ពាក្យសម្ដីខ្លួនឯង២ដងរួចមកហើយ ដោយគាំទ្រក្រុមយោធាអភិរក្សនិយម រារាំងអតីតប្រធានគណបក្សប្រជាជន លោកភីតា លីមចារឿនរ៉ាត់ មិនឱ្យក្លាយជានាយករដ្ឋមន្រ្តី និងចូលបក្សសម្ព័ន្ធជាមួយក្រុមយោធាដោយប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីតែរក្សាអំណាច និងប្រជាប្រិយភាពរបស់ខ្លួនដែលចាត់ទុកជាមេដឹកនាំមិនអាចទុកចិត្តបានក្នុងនាមជាបក្សសម្ព័ន្ធនយោបាយដែលខ្លួនធ្លាប់គាំទ្រកន្លងមក។
លោកណាតាផុង បានបន្ថែមថា «យើងមិនត្រូវទុកចិត្តនរណាគេម្នាក់ដែលធ្លាប់ក្បត់ពាក្យសម្ដីខ្លួនឯង២ដងនោះទេ»។
សូមបញ្ជាក់ថា លោកណាតាផុន បានប្រកាសបកអាក្រាតពីភាពគ្មានសច្ចភាព និងស្មោះត្រង់របស់លោកអានុទីនច្បាស់ៗ នៅក្នុងកម្មវិធីព័ត៌មានថៃមួយឈ្មោះថា Khan Khun Nok Chao ឬហៅជាភាសាអង់គ្លេសថា Morning News with Khun Nok។