ថៃ៖ ព្រះមហាក្សត្រថៃមហា វជិរ៉ាឡុងកនកាលពីថ្ងៃទី ២៣ ធ្នូ បានសម្រេចចេញក្រឹត្យផ្តល់ឋានន្តរស័ក្តិយោធាពិសេស និងគ្រឿងឥស្សរិយយសដល់មន្ត្រីចំនួន ១៥ រូបដែលបម្រើការជាជំនួយការកងទ័ព និងនៅក្នុងក្រុមអង្គរក្សការពារទ្រង់ផ្ទាល់។ក្នុងចំណោមអ្នកដែលទទួលបានឋានន្តរស័ក្តិពិសេសរួមមាន ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាំង អតីតមេបញ្ជាការយោធាភូមិភាគ២ ដែលនឹងត្រូវបានដំឡើងឋានៈជានាយឧត្តមសេនីយ៍។
ផ្អែកតាមការចេញផ្សាយដោយកាសែតថៃ BANGKOK POST ពិធីប្រគល់ឋានន្តរស័ក្តិនេះគ្រោងនិងធ្វើនៅម៉ោង ៩ ព្រឹកថ្ងៃអាទិត្យ ក្នុងទីលានឌូស៊ីត ផាឡេស ខណ្ឌឌូស៊ីត ទីក្រុងបាងកក ដោយមាន បុគ្គលចំនួន១៥រូប ក្នុងបញ្ជីនោះរួមមាន ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង ដែលត្រូវបានដំឡើងឋានៈជានាយឧត្តមសេនីយ៍។
គួរកត់សម្គាល់ថាឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង អតីតមេបញ្ជាការយោធាភូមិភាគ២ថៃ ត្រូវបានតែងតាំងជាជំនួយការពិសេសរបស់ព្រះមហាក្សត្រនៅថ្ងៃទី ២៦ ខែកញ្ញា រួមជាមួយមន្ត្រីយោធា និងមន្ត្រីនគរបាលចំនួន ៣៧ រូបផ្សេងទៀត៕