681 ezgif.com resize
Swift cc time

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសបញ្ចុះអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញសំខាន់ៗមួយចំនួន ចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២៦តទៅ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីប្រកាសស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន ដោយក្នុងនោះបានសម្រេចបញ្ចុះអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញ កូនបក្សីរស់ ម៉ាស៊ីនក្រឡុកនិងម៉ាស៊ីន គាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម អាគុយយានយន្តអគ្គិសនី និងមុខទំនិញមួយចំនួនទៀត។ អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។

បើតាមសេចក្ដីប្រកាស មុខទំនិញសំខាន់ៗ ដែលត្រូវបានកែសម្រួលអត្រាពន្ធគយនិងអាករពិសេស មានដូចជា៖

១- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក០% លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែននិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់

២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញ បន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុកនិងម៉ាស៊ីន គាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ និងខោទឹកនោម

៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញ ថ្នាំលាបការពារសំណឹកលើតួនាវា

៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ១៥% លើមុខទំនិញ ឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរថយន្ត ដឹកអ្នកដំណើរប្រភេទលីម៉ូហ្វីន

៥- បញ្ចុះអត្រាអាករពិសេសពី ១០% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីន បូមធូលី និងឧបករណ៍ចាក់សំឡេង

៦- បញ្ចុះអត្រាអាករពិសេសពី ១០% មក ៥% លើមុខទំនិញ អាគុយយានយន្តអគ្គិសនី៕

Khcct banner

អត្ថបទទាក់ទង