681 ezgif.com resize
Swift cc time

យុវជន Moon Pich៖ ICC ឆ្លើយតបនឹងឯកសារដែលពលរដ្ឋកម្ពុជាបានសហការគ្នាដាក់ ដើម្បីប្តឹងមេយោធាថៃពីបទឧក្រិដ្ឋមកលើប្រជាជនខ្មែរ

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ICC នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឆ្លើយតបនឹងអ៊ីមែលដែលភ្ជាប់ជាមួយឯកសារប្តឹងមេយោធាថៃ ដែលពលរដ្ឋកម្ពុជាបានសហការគ្នាដាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ជុំវិញបទឧក្រិដ្ឋរបស់ថៃមកលើប្រជាជនខ្មែរ។ ចលនានេះ ដឹកនាំដោយយុវជន Moon Pich ជានិស្សិតខ្មែរសិក្សាយោធានៅអាម៉េរិក។

យុវជន Moon Pich និស្សិតខ្មែរសិក្សាយោធានៅអាម៉េរិក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា «ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានទទួលយកបណ្ដឹងរបស់ពួកយើងជាផ្លូវការ។ នេះមានន័យថា បណ្ដឹងរបស់ពួកយើងនឹងត្រូវយកទៅពិនិត្យ ដើម្បីពិចារណាដោយផ្អែកលើលក្ខន្តិកៈទីក្រុងរ៉ូម។»

បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជានៅតែអាចបន្តរាយការណ៍បន្ថែម ពីបទឧក្រិដ្ឋដែលពួកមេយោធា និងអ្នកដឹកនាំនយោបាយថៃ បានធ្វើមកលើមាតុភូមិនិងប្រជាជនកម្ពុជា ព្រមទាំងភ័ស្តុតាងផ្សេងទៀត ដើម្បីដាក់បន្ទុក តាមនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ គិតត្រឹមពេលនេះ ការផ្តួចផ្តើមនេះ ទទួលបានអ្នកចូលរួមចំនួន 108,944 នាក់។

គួររម្លឹកថា ក្រោយទទួលការឈឺចាប់ជាបន្តបន្ទាប់ពីសកម្មភាពអមនុស្សធម៌ពីយោធាថៃ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កើតជាចលនាមួយ ដើម្បីរៀបចំឯកសារប្តឹងក្រុមយោធាថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ជុំវិញ អំពីបទឧក្រិដ្ឋរបស់ពួកគេ មកលើប្រជាជនខ្មែរ។ចលនានេះ ដឹកនាំដោយលោក Moon Pich ជានិស្សិតខ្មែរសិក្សាយោធានៅអាម៉េរិក៕


Khcct banner

អត្ថបទទាក់ទង