ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៥ សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាព មនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បី ជួយដល់គ្រួសារភៀសសឹក។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនចូលរួមព្រឹត្តិការណ៍ជិះកង់ឱ្យបាន ច្រើនកុះករ និងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង ក្នុងស្មារតីរួបរួមសាមគ្គីនៅក្នុងគ្រាដ៏លំបាកនេះ៕