ថៃ៖ បេក្ខភាពនាយករដ្ឋមន្រ្តីថៃ៥រូបសំខាន់ៗ កំពុងប្រជែងឃោសនាបោះឆ្នោត សង្ឃឹមកៀរគរសម្លេងគាំទ្រពីពលរដ្ឋថៃ មុនការបោះឆ្នោតថ្នាក់ជាតិកៀកខិតចូលមកដល់ នៅថ្ងៃ០៨ កុម្ភះ ឆ្នាំ២០២៦។បេក្ខភាពទាំងអស់បានបង្ហាញសកម្មភាពឃោសនារៀងៗខ្លួន កាលពីព្រឹកថ្ងៃចន្ទ ម្សិលមិញនេះ ជាមួយវិធីសាស្រ្តឃោសនាផ្សេងៗដើម្បីដណ្ដើមតំណែងជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសថៃនាពេលខាងមុខ។
តាមបណ្ដាញផ្សព្វផ្សាយថៃ อีจัน បង្ហាញបេក្ខភាពនាយករដ្ឋមន្រ្តីថៃ៥រូបសំខាន់ៗដែលនឹងចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនាខែកុម្ភះឆ្នាំក្រោយ ដែលក្នុងនោះរួមមាន លោកអានុទីន ចាន់វីរៈគុល មកពីគណបក្សភូមិចៃថៃ លោកណាតាផុង រឿងផាន់យ៉ាវុធ មកពីគណបក្សប្រជាជន លោក យុទ្ធឆាណាន់ វង្សសាវ៉ាត់ មកពីគណបក្ស ភឿថៃ លោក អាភិស៊ីត វិចឆាឈីវា មកពីគណបក្សប្រជាធិបតេយ្យ និងលោកអនុសេនីយ៍ឯក ថាំម៉ាណាស ព្រំភា មកពីគណបក្សក្លាថាំ។
តាមការចេញផ្សាយរបស់កាសែតថៃKhaosod បេក្ខភាពមកពីគណបក្សប្រកួតប្រជែងជាច្រើនបានកំពុងធ្វើការកៀរគរសម្លេងគាំទ្រពីសំណាក់ពលរដ្ឋថៃយ៉ាងសស្រាក់ស្រាំដោយយុទ្ធនាការនេះចាប់ផ្ដើមនៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ រហូតដល់ ដើមខែកុម្ភះឆ្នាំក្រោយមុនការបោះឆ្នោតថ្នាក់ជាតិមួយថ្ងៃ នៅថ្ងៃ ០៨ កុម្ភះ ឆ្នាំ២០២៦។