681 ezgif.com resize
Swift cc time

ថៃចាប់ខ្លួនមីយ៉ាន់ម៉ា៤នាក់ក្រោយបង្ហោះ«ដ្រូន»ក្បែរព្រលានសុវណ្ណភូមិបណ្តាលឱ្យថៃភ័យស្លន់ស្លោ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ប៉ូលីសថៃបានធ្វើការឆ្មក់ និងចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាបួននាក់ កាលពីថ្ងៃទី ២១ធ្នូ បន្ទាប់ពីពួកគេបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) បង្កឱ្យមានការភ័យស្លន់ស្លោនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ។ ជនសង្ស័យត្រូវបានរកឃើញ និងចាប់ខ្លួនរួមជាមួយយន្តហោះគ្មានមនុស្សបើក DJI ចំនួន ១០ គ្រឿងជាភស្តុតាង នៅទីតាំងសណ្ឋាគារមួយកន្លែង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបន្ទាប់ពីការចាប់ខ្លួន ពួកគេបានសារភាពថាពួកគេមកទទួលទំនិញយន្តហោះគ្មានមនុស្សបើកឱ្យថៅកែជនជាតិមីយ៉ាន់ម៉ា ដើម្បីលក់តទៅឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោយបំបែកជាផ្នែកបង្គុំតូចៗនៃយន្តហោះដាក់ចូលទៅក្នុងប្រអប់តូចៗ ដើម្បីដឹកជញ្ជូនតាមផ្លូវអាកាស។ ភ្លាមៗប៉ូលីសថៃបានបញ្ជូនជនសង្ស័យទាំងបួនទៅកាន់កន្លែងឃុំឃាំង និងសាកសួរព័ត៌មានបន្ថែម។

គួរកត់សម្គាល់ថាកាលពីប៉ុន្មានថ្ងៃថ្មីៗនេះមានយន្តហោះដ្រូនជាច្រើនគ្រឿងបានហោះក្បែរព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ ដោយថៃបានចោទប្រកាន់កម្ពុជាថាបានបង្ហោះដ្រូនក្បែរព្រលានសុវណ្ណភូមិរបស់ខ្លួន៕ 

Khcct banner

អត្ថបទទាក់ទង