681 ezgif.com resize
Swift cc time

ត្រាំប្រកាសសាងសង់«នាវាចម្បាំង»ខ្នាតយក្សដាក់ឈ្មោះលោកផ្ទាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ (THE WHITE HOUSE)

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ កាលពីល្ងាចថ្ងៃទី ២២ ធ្នូ បានប្រកាសសាងសង់នាវាចម្បាំងខ្នាតយក្សចំនួនពីរគ្រឿងដែលជាប្រភេទនាវាចម្បាំងមានសមត្ថភាពខ្លាំង និងធំជាងគេក្នុងពិភពលោក នាវាចម្បាំងដែលលោកត្រាំប្រកាសសាងសង់នេះមានឈ្មោះថា Trump Class USS Defiant។ លោកត្រាំថាជំហានដំបូងគឺសាសង់ពីរសិន ហើយបន្តបន្ទាប់អាម៉េរិកនិងបន្តសាងសង់បន្ថែមចាប់ពី ២០ ដល់ទៅ ២៥ គ្រឿង រឺច្រើនជាងនេះ។ លោកបញ្ជាក់ទៀតថានាវាចម្បាំងថ្មីរបស់អាម៉េរិកមិនធ្លាប់មាននេះ នឹងបំពាក់ជាមួយប្រព័ន្ធការពារទំនើបៗចុងក្រោយ និងរួមបញ្ចូលទាំងមីស៊ីលល្បឿនលឿនជាងសម្លេងជាដើម។

courtesy THE WHITE HOUSE

ថ្លែងនៅក្នុងការប្រកាសសាងសង់នាវាចម្បាំងថ្មីក្នុងរដ្ឋផ្លរីដា លោក ត្រាំ បានបង្ហាញផែនការសាងសង់នាវាចម្បាំង 'Golden Fleet' ដែលដាក់ឈ្មោះតាមខ្លួនលោកផ្ទាល់លោកបញ្ជាក់ទៀតថាការសាងសង់នាវាចម្បាំង Trump Class USS Defiant នឹងត្រូវបានបំពាក់ដោយអាវុធជាច្រើនប្រភេទ នឹងចាប់ផ្តើមដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

courtesy THE WHITE HOUSE

បើតាមលោកដូណាល់ត្រាំ លោកបានអនុម័តការសាងសង់នាវាចម្បាំងថ្មីចំនួនពីរគ្រឿងសិន ដើម្បីចាប់ផ្តើមសាកល្បងដំណាក់កាលដំបូង ហើយបន្តទៀតមកអាម៉េរិកនឹងមានផែនការសាងសង់រហូតដល់ ២៥ គ្រឿង លោកបានចាត់ទុកសមិទ្ធផលថ្មីនេះនឹងក្លាយជានាវាចម្បាំងលឿនបំផុត ធំជាងគេ និងមានអានុភាពខ្លាំងជាងនាវាចម្បាំងណាមួយដែលធ្លាប់សាងសង់ដល់ទៅ ១០០ ដង៕

Khcct banner

អត្ថបទទាក់ទង