681 ezgif.com resize
Swift cc time

ថៃអន់ចិត្តគ្មានប្រទេសណា«គាំទ្រថៃ»ឈ្លានពានប្រទេសកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ រដ្ឋមន្រ្តីកាពារជាតិថៃ លោក ណាតាផុន ណាកផានិត (Nattaphon Narkphanit) នៅថ្ងៃ២៣ ធ្នូ នេះ បានបង្ហាញការអន់ចិត្តជាសាធារណៈចំពោះអន្តរជាតិដែលមិនជឿជាក់ភាពស្អាតស្អំរបស់ប្រទេសថៃ ហើយថែមទាំងចោទថៃជាប្រទេសធំជាអ្នកផ្ដើមសង្រ្គាមគៀបសង្កត់ធ្វើបាបប្រទេសកម្ពុជាដែលជាប្រទេសតូច។ លោកត្អូញត្អែរទៀតថានេះមនុស្សគ្រប់គ្នានិយាយដូចជាពួកគេអព្យាក្រឹត ប៉ុន្តែតាមការអនុវត្តជាក់ស្តែង ពួកគេឈរនៅខាងកម្ពុជានិងគាំទ្រកម្ពុជា។

តាមកាសែតថៃKhaosod លោកណាតាផុន បានសម្ដែងការខកចិត្តយ៉ាងខ្លាំងដែលអន្តរជាតិមិនថ្កោលទោសកម្ពុជារឿងដាក់មីនក្នុងទឹកដីថៃ បែរជាមកថ្កោលទោសខ្លួនចំពោះការផ្ដើមសង្រ្គាមទៅវិញ។ លោកថាចំណាត់ការយោធាថៃកំពុងធ្វើសកម្មភាពគឺដើម្បីការពារខ្លួន ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕

Khcct banner

អត្ថបទទាក់ទង