ភ្នំពេញ៖ ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធរួមជាមួយសប្បុរសជននានាបានចូលរួមឧបត្ថម្ភថវិកា ចំនួន១ម៉ឺន២ពាន់ដុល្លារ ពងមាន់សោម៉ា ហ្វាមចំនួន២ម៉ឺនគ្រាប់ អំបុក៥០០គីឡូ អង្ករ ២៥ តោនរបស់ក្រុមហ៊ុន អប្សរា រ៉ាយស៍ មីកញ្ចាប់របស់ក្រុមហ៊ុន សូម៉ាពាណិជ្ជចំនួន ៩,000កញ្ចប់ ថ្នាំពេទ្យ ២,០០០ កញ្ចប់ និងនំជាអាហារសម្រន់របស់ក្រុមហ៊ុន សូម៉ាពាណិជ្ជចំនួនកញ្ចប់ជាង៣,០០០ កញ្ចប់ ព្រមទាំងសម្ភារចាំបាច់ផ្សេងៗដែលបានមកពីការបរិច្ចាគពីសប្បុរសជននានាដើម្បីជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក តាមរយៈក្រសួងអធិការកិច្ច។
ការចូលរួមឧបត្ថម្ភជាស្បៀងអាហារ ថវិកា និងសម្ភារចាំបាច់នានារបស់ក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងសប្បុរសជននានាក្នុងពេលនេះ គឺពិតជាបានរួមចំណែកក្នុងការលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី សម្បត្តិបេតិកភណ្ឌ និងប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
យើងខ្ញុំ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពកោតសរសើរចំពោះវីរភាព កម្លាំងចិត្ត និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ពជួរមុខយើង។ យើងខ្ញុំសូមបួងសួងសន្តិភាពកើតមានដល់មាតុភូមិ និងសូមឱ្យវីរកងទ័ពបន្តមានសុខភាពល្អ និងភាពរឹងមាំដើម្បីការពារជាតិ៕