681 ezgif.com resize
Moneygramott moi1280x163px

សម្តេច ហ៊ុន សែន ឆ្លៀតពេលដ៏មមាញឹកជួបជាមួយមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ចំពេញថៃបន្តឈ្លានពានកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២២ ធ្នូនេះ បានជួបជាមួយលោកសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និង ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នៅវិមាន៧មករា រាជធានីភ្នំពេញ។ជាជំនួបដែលធ្វើឡើង ចំពេលការឈ្លានពានរបស់ក្រុមយោធាថៃមកលើប្រទេសកម្ពុជាកាន់តែបន្តឥតឈប់ឈរ ហើយបានបាញ់ប្រហារលើទីតាំងជនស៊ីវិលរបស់កម្ពុជា។

តាំងតែពីផ្ទុះសង្គ្រាមឈ្លានពានពីថៃកាលពីថ្ងៃទី ៧ ធ្នូ សម្តេច ហ៊ុន សែន បានប្រកាសផ្អាកទទួលជួបភ្ញៀវបរទេសទាំងអស់។តែនៅថ្ងៃទី ២២ ធ្នូនេះ សម្តេច ហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា។

មន្ត្រីជាន់ខ្ពស់នោះ គឺលោកសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និង ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០។មិនទាន់មានលទ្ធផលនៃកិច្ចប្រជុំនៅឡើងនោះទេ៕


Khcct banner

អត្ថបទទាក់ទង