681 ezgif.com resize
Swift cc time

កម្លាំងជំនាញ រកឃើញរថយន្តមួយគ្រឿងដឹក«គ្រឿងក្នុងជ្រូក»ចម្រុះខូចគុណភាព ជិត២តោន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ កម្លាំងចម្រុះខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានចុះឃាត់ និងដកហូត រថយន្តមួយគ្រឿង ដឹកគ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ...)ខូចគុណភាព ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រ នៅចំណុចផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កម្លាំងជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការសម្របសម្រួលដោយលោក សំម រិទ្ធីវាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប សហការជាមួយស្នងការនគរបាលខេត្ត ចុះឃាត់ និងដកហូត រថយន្តមួយគ្រឿងម៉ាកមីស៊ុយបីសុី ពាក់ស្លាលេខ ភព២អា ២០៥២ ដឹកគ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ...) ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រ នៅចំណុច នៅផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការសាកសួរ អ្នកបើកបរ បានឆ្លើយថា នាំមកពីខេត្តព្រះវិហារ។ ដោយមានការណែនាំពីលោកព្រះរាជអាជ្ញាររង លោក អុឹង គឹមលាង អភិបាលរងខេត្ត និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោយពីពិនិត្យឃើញថា គ្រឿងក្នុងទាំងនេះខូចគុណភាព និងបានយកទៅដុតកំទេច និងកប់ចោល ដោយមានការចូលរួមសមត្ថកិច្ចពាក់ព័ន្ធនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៕


Khcct banner

អត្ថបទទាក់ទង