681 ezgif.com resize
Swift cc time

ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន ស្តីពីក្តីកង្វល់ចំពោះជនភៀសសឹកកម្ពុជា នៃការវិវត្តស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

គូឡាឡាំពួ៖ មុននឹងអញ្ជើញមាតុភូមិនិវត្តន៍វិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់អាក្រក់ទៅៗ ដែលបានជិះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ និងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពរួមក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដោយផ្អែកលើស្មារតីនៃការចូលរួមដោយស្ថាបនាជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូនានា។

Khcct banner

អត្ថបទទាក់ទង