ថៃ៖ ឧត្តមសេនីយ៍ឯករុស្ស៊ី Fanil Sarvarov វ័យ ៥៦ ឆ្នាំ ទទួលបន្ទុកប្រធាននាយកដ្ឋានបណ្តុះបណ្តាលប្រតិបត្តិការនៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងជាអតីតយុទ្ធជននៃប្រតិបត្តិការប្រយុទ្ធដឹកនាំក្រុមប្រយុទ្ធនៅតំបន់ឆេចនីយ៉ា ប្រឆាំងនិងប្រទេសស៊ីរី និងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ត្រូវបានឃាតកបំផ្ទុះរថយន្តរបស់លោកសម្លាប់បាត់បង់ជីវិតកាលពីយប់ថ្ងៃទី ២១ ឈានចូលថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០២៥។
យោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក Fanil Sarvarov បានស្លាប់នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីឧបករណ៍ផ្ទុះមួយដែលដាក់នៅក្រោមរថយន្តរបស់លោកបានផ្ទុះ។ គណៈកម្មាធិការដដែលបន្តទៀតថាលោក Sarvarov គឺជាប្រធាននាយកដ្ឋានបណ្តុះបណ្តាលប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
បច្ចុប្បន្ននេះគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានដាក់ការសង្ស័យទៅលើចារម្មរបស់អ៊ុយក្រែនដែលជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតឧត្តមសេនីយ៍ឯករុស្ស៊ី Fanil Sarvarov រុស្ស៊ីពេលនេះកំពុងតែបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកស្វែងរកអ្នកដែលធ្វើឃាតលោក Fanil Sarvarov៕