681 ezgif.com resize
Swift cc time

ឡានក្រុងបុករបាំងផ្លូវនៅឥណ្ឌូនេស៊ីបណ្តាលឱ្យមនុស្ស១៦នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឥណ្ឌូនេស៊ី៖ ឡានក្រុងដឹកអ្នកដំណើរឥណ្ឌូនេស៊ីធ្វើដំណើរពីរដ្ឋធានីហ្សាកាតា ទៅកាន់ក្រុងយ៉កយ៉ាកាតាបានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅព្រឹកថ្ងៃច័ន្ទនេះ ដោយឡានក្រុងបានជ្រុលទៅបុករបាំងមួយនៅលើផ្លូវហាយល្បឿនលឿនមួយ ដោយបណ្តាលឱ្យឡានក្រុងក្រឡាប់និងបណ្តាលឱ្យមនុស្សប្រមាណ ១៦នាក់សម្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួសធ្ងន់ស្រាល និងត្រូវបញ្ជូនទៅកាន់កន្លែងសង្រ្គាះបន្ទាន់។

យោងតាមទីប្រធានភ្នាក់ងារជួយសង្គ្រោះឥណ្ឌូនេស៊ីបានបញ្ជាក់នៅរសៀលថ្ងៃទី ២២ ធ្នូនេះថាឡានក្រុងនេះកំពុងធ្វើដំណើរពីរដ្ឋធានីហ្សាកាតាទៅកាន់ទីក្រុងយ៉កយ៉ាកាតា ហើយកំពុងធ្វើដំណើរក្នុងល្បឿនលឿនល្មម មួយសន្ទុះក្រោយមកឡានក្រុងនេះបានជ្រុលចង្កូតទៅបុករបាំងមួយនៅលើផ្លូវហាយដោយក្រឡាប់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់។

ទីភ្នាក់ងារសង្រ្គោះដដែលបានអះអាងទៀតថារូបគេបានជម្លៀសមនុស្សចំនួន ៣៤ នាក់ចេញពីរថយន្ត ដោយដំបូងឡើយមានមនុស្ស ១៥ នាក់ត្រូវបានប្រកាសថាស្លាប់នៅកន្លែងកើតហេតុ ខណៈដែលមនុស្សម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយក្នុងនោះជនរងគ្រោះជាច្រើននាក់ត្រូវបានបញ្ជូនទៅទីក្រុង សេម៉ារ៉ាងដើម្បីព្យាបាល៕

Khcct banner

អត្ថបទទាក់ទង