681 ezgif.com resize
Swift cc time

កងទ័ពអាកាសថៃ ប្រកាសបន្តឈ្លានពានទឹកដីកម្ពុជា និងបង្ខំឱ្យកម្ពុជាទទួលយកលក្ខខណ្ឌចំនួន៣ដែលខ្លួនដាក់ដោយឯកតោភាគី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 អ្នកនាំពាក្យទ័ពអាកាសថៃលោក ឧត្តមសេនីយ៍ឯក ចក្រីត ធម្មវិឆៃ (Chakkrit Thammavichai)

ថៃ៖ អ្នកនាំពាក្យទ័ពអាកាសថៃលោក ឧត្តមសេនីយ៍ឯក ចក្រីត ធម្មវិឆៃ (Chakkrit Thammavichai) បានប្រកាសបន្តឈ្លានពានទឹកដីកម្ពុជា និង បង្ខំឱ្យកម្ពុជាទទួលយកលក្ខខណ្ឌចំនួន៣ដែលខ្លួនដាក់ដោយឯកតោភាគីដោយក្នុងលក្ខខណ្ឌទាំងបីចំណុចដែលថៃដាក់នោះរួមមាន កម្ពុជាត្រូវតែប្រកាសពីការឈប់បាញ់ពិតប្រាកដជាមុនសិនទើបថៃព្រមចរចាតាមក្រោយ។ ការឈប់បាញ់ត្រូវតែពិតប្រាកដ និងបន្ត ដោយគ្មានការវាយប្រហារបន្ថែមទៀត និងលក្ខខណ្ឌចុងក្រោយកម្ពុជាត្រូវតែបង្ហាញពីភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីនតាមព្រំដែនឲ្យអស់។

យោងតាមកាសែតថៃ THE NATION ដកស្រង់សំដីអ្នកនាំពាក្យទ័ពអាកាសថៃលោក ឧត្តមសេនីយ៍ឯក ចក្រីត ធម្មវិឆៃ ថាថៃនឹងបន្តវាយប្រហារលើគោលដៅនាៗប្រសិនបើប្រទេសកម្ពុជាមិនយល់ព្រម និងអនុវត្តន៍តាមសំណើររបស់ថៃក្នុងការឲ្យកម្ពុជាទទួលយកលក្ខខណ្ឌទាំងបីខាងលើរបសថៃដើម្បីចរចាបញ្ចប់សង្រ្គាម៕


Khcct banner

អត្ថបទទាក់ទង